កាលពីថ្ងៃច័ន្ទកន្លងទៅ លោក Peter Thiel ដែលជាបុគ្គលម្នាក់បានវិនិយោគជាមួយនឹងក្រុមហ៊ុន Facebook តំបូងគេបង្អស់ និងបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលផ្នែកសម្រេចចិត្តរបស់ក្រុមហ៊ុន Facebook។
សហស្ថាបនិកក្រុមហ៊ុន PayPal ដែលបង្កើតនៅឆ្នាំ ១៩៩៨ រូបនេះបានទម្លាយឲ្យដឹងថា លោកនឹងលែងមានវត្តមានចូលរួមនៅក្នុងក្រុមសម្រេចចិត្តប្រចាំឆ្នាំរបស់ Facebook ចាប់ពីឆ្នាំ ២០២២ តទៅទៀតហើយ។
ដោយឡែក បើតាមការឲ្យដឹងពីមេធំ Facebook លោក Mark Zuckerberg បានបង្ហើបឲ្យដឹងថា មហាសេដ្ឋី Thiel នឹងបង្វែរចំណាប់អារម្មណ៍របស់លោកទៅកាន់ផ្នែកផ្សេងវិញ បើទោះជាចាកចេញពីសមាជិកក្រុមសម្រេចចិត្តរបស់ Facebook ក្ដី។
បញ្ជាក់ដែរថា មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ២,៦ ពាន់លានដុល្លារម្នាក់នេះ គឺធ្លាប់មានបំណងចង់ចាកចេញពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ Facebook តាំងពីឆ្នាំ ២០០៨ មកម៉្លេះដោយសារកាលនោះលោកមានរឿងរកាំរកូសជាមួយប្រធានផ្នែក Facebook ជុំវិញបញ្ហានយោបាយ។
ជាមួយគ្នានេះ សារព័ត៌មាននានានៅមិនទាន់ទទួលបានការបកស្រាយច្បាស់លាស់ជុំវិញរឿងចចាមអារ៉ាមនៃការចាកចេញរបស់ Peter Thiel នៅឡើយ ដ្បិតបច្ចុប្បន្នរូបលោកមិនទាន់ចេញមុខបកស្រាយជុំវិញរឿងរ៉ាវទាំងនេះ៕
ប្រភព: Cnet