Novaland កើនលុយចំណេញបានជាង ១៥០ លានដុល្លារពីវិស័យអចលនទ្រព្យនៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Novaland Real Estate Investment Group JSC បានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន ១៤,៩៧ ទ្រីលានដុង ឬ ៦៦០ លាននដុល្លារ កាលពីឆ្នាំមុន និងប្រាក់ចំណេញសុទ្ធបានប្រមាណ ១៥៣ លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ចំនួននេះផងដែរ គឺជាការកើនឡើង ១៨៦% នៃប្រាក់ចំណូល ចាប់តាំងពីឆ្នាំ ២០២០ មក ខណ:ក្រុមហ៊ុនអាចរកបាន ១៣,៥១ ទ្រីលានដុង ពីការលក់ ដែលជាការកើនឡើង ២៦៤% និង ១,៤៦ ទ្រីលានដុង ពីផ្នែកសេវាកម្ម ។

គួរឱ្យដឹងផងដែរថា អចនលទ្រព្យសរុបរបស់ក្រុម Novaland មានតម្លៃខ្ទង់ ២០១,៥២ ទ្រីលានដុង ឬប្រហែលជិត ៩ ទ្រីលានដុល្លារ  ដែលកើនឡើងជិត ៤០% បើធៀបទៅនឹងឆ្នាំ ២០២០ ខណ:ការខ្ចីប្រាក់ និងបំណុលភតិសន្យាហិរញ្ញវត្ថុមានចំនួនប្រមាណ ៦០,៥២ ទ្រីលានដុង ។

បញ្ជាក់ទៀតថា Novaland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយ នៅក្នុងប្រទេសវៀតណាម ខណ:ពួកគេមានផ្ទៃដីជាង ១០ ០០០ ហិកតា សម្រាប់ធ្វើការអភិវឌ្ឍន៍នាពេលអនាគត ៕

ប្រភព: VN Express