ខេត្ត Zhejiang ប្រទេសចិន ប្រកាស​សាងសង់រោងចក្រផលិតថាមពលដើរដោយធ្យូង​ថ្ម ចាយ​ទុន ១ ពាន់លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃពុធ ខេត្ត Zhejiang របស់ប្រទេសចិន បានយល់ព្រមទៅលើគម្រោងសាងសង់រោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មថ្មីមួយ ដែលមានតម្លៃប្រមាណ ៧ ពាន់លានយន់ ឬ ១,១០ ពាន់លានដុល្លារ ហើយអាចមានកម្លាំងផលិតថាមពលបាន ២ ជីហ្គាវ៉ាត់ (GW) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុន Zhejiang Energy Group បាននិយាយថា គម្រោងដំណាក់កាលទី ២ នៃរោងចក្រថាមពល Luiheng នេះ នឹងជួយឱ្យមានតុល្យភាព ចំពោះការផ្គត់ផ្គង់ថាមពល និងតម្រូវការប្រើប្រាស់អគ្គិសនីនៅក្នុងខេត្តទាំងមូល ។

បើតាម​ការ​ឲ្យ​ដឹង​របស់ក្រុមហ៊ុន គម្រោងថ្មីនេះ ក៏នឹងបម្រើដល់ការផ្លាស់ប្តូរកាបូន នៅក្នុងកម្រិតទាប របស់ខេត្ត Zhejiang តាមរយ:ការបង្កើនប្រសិទ្ធភាព ជាមួយនឹងអត្រាផលិតធ្យូងថ្មចំនួន ២៥៥៤ ក្រាម ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាចំនួនទាបជាមធ្យមភាគជាតិ ៣០២,៥ ក្រាម ។

ក្រុមអ្នកជ្រាវ រួមជាមួយសាជីវកម្ម State Grid រំពឹងថា ខេត្តនៅជាប់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិនមួយនេះ នឹងមានសមត្ថភាពផលិតថាមពលដើរដោយចំហេះធ្យូងថ្មថ្មី រហូតដល់ ១៥០ GW ផ្សេងទៀត ដែលនឹងត្រូវបាន​សាងសង់ សម្រាប់រយ:ពេល ២០២១ ដល់ ២០២៥ ខណ:នឹងនាំឱ្យមានថាមពលប្រើប្រាស់សរុបដល់ទៅ ១ ២៣០ GW ឯណោះ៕

ប្រភព: CNA