កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Larry Ellison បានកំពុងនឹងរៀបចំផែនការក្នុងការពង្រីកអាជីវកម្មរបស់លោកដែលមាននៅក្នុងវិស័យសណ្ឋាគារនៅលើកោះ Pineapple Isle ដែលស្ថិតនៅតំបន់កោះហាវ៉ៃ។

បច្ចុប្បន្ន កោះដែលមានរូបរាងដូចផ្លែម្នាស់មានឈ្មោះថា Pulama Lanai គឺទទួលបានសិទ្ធក្នុងការអភិវឌ្ឍន៍សម្រាប់ការសាងសង់សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗដែលមានទីតាំងនៅកៀកនឹង Sensei-Four Seasons Resort ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតទី ៧ លើលោក។

គម្រោងការណ៍ថ្មីរបស់លោក Larry គឺទំហំដីសម្រាប់ការសាងសង់សណ្ឋាគារនឹងមានទំហំធំជាងមុនទ្វេដង ពោលគឺអាចនឹងមានដល់ ៤៥ ហិចតាឯណោះ ខណៈទំហំចំណាយគឺនៅមិនទាន់ទម្លាយឲ្យដឹងនៅឡើយ។
បញ្ជាក់ដែរថា លោក Larry Ellison គឺជាសហស្ថាបនិកក្រុមហ៊ុន Oracle Corp. និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតមួយរូបលើលោក និងបានទិញយកដីប្រមាណ ៩៨%សរុបនៃកោះ Lunai ក្នុងតម្លៃប្រមាណ ៣០០ លានដុល្លារតាំងពីមួយទសវត្សមុនមកម៉្លេះ៕
ប្រភព: Kitv