យោងទៅតាមការប្រកាសជាផ្លូវការពីក្រុមហ៊ុនធំបំផុតនៅប្រទេសថៃដែលកំពុងគ្រប់គ្រងដោយគ្រួសារត្រកូល Chirathivat បានឲ្យដឹងថា ពួកគេនឹងបន្តវិនិយោគប្រាក់ ១០០ ពាន់លានបាត ឬជាង ៣ ពាន់លានដុល្លារ ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគេ។

ប្រភពបានឲ្យដឹងថា គ្រួសារមានទ្រព្យច្រើនបំផុតនៅប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ មានបំណងចង់បង្កើនចំណូលប្រចាំឆ្នាំរបស់ពួកគេដល់ទៅ ២,៥ ដងសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខទៀតផង។
មិនតែប៉ុណ្ណោះ ក្រុមគ្រួសារសេដ្ឋីនេះនឹងបន្តអនុវត្តផែនការសំខាន់ៗទៅកាន់ក្រុមហ៊ុនដៃគូ និងសាខាជាច្រើនទូទាំងប្រទេសថៃ ក៏ដូចជាក្រៅប្រទេសរួមមាន វៀតណាម និងអ៊ីតាលីជាដើម ខណៈប្រទេសទាំង ៣ នេះ គឺជាប្រភពចំណូលធំបំផុតរបស់គ្រួសារស្ដេចត្រាញ់មួយនេះ។

ក្នុងរយៈពេល ៩ ខែឆ្នាម២០២១ ក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារត្រកូល Chirathivat ទទួលបានចំណូលប្រមាណ ៤,១ ពាន់លានដុល្លារ ថយចុះ ៤% បើធៀបនឹងឆ្នាំ២០២០ ស្របពេលការរាតត្បាតជំងឺកូវីដ ១៩ គឺជាដើមចមសំខាន់ក្នុងការបង្កឲ្យចំណូលរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ៕
ប្រភព: Forbes