មេធំ Binance ជះ​លុយ​ ២០០លាន​ដុល្លារ​ទិញ​ភាគហ៊ុន Forbes ក្លាយជា​ម្ចាស់ភាគហ៊ុន​ធំ​បំផុត​ទី ២

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ Binance ដែល​ជា​ទីផ្សារ​ជួញដូរ​កាក់​ឌីជីថល​ធំ​បំផុត​លើ​ពិភពលោក បានធ្វើ​ការ​ចំណាយ​លុយ​ប្រមាណ ២០០ លាន​ដុល្លារ ទៅ​លើ​ការ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​សារព័ត៌មាន​ឌីជីថល Forbes ដែល​មាន​អាយុកាល ១០៤ ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិ​ខាងលើ​នេះ​ផង​ដែរ នឹង​ជួយ​ឲ្យ Forbes អាច​អនុវត្ត​គម្រោងការណ៍​បញ្ចូលគ្នា​ជាមួយ​ក្រុមហ៊ុន​ជួញដូរ​សាធារណៈ​ជាមួយ​គោលបំណង​ពិសេស​ណាមួយ ឬ SPAC នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​មនុស្ស​ដែល​ដឹង​ច្បាស់​ពី​កិច្ចព្រមព្រៀង​មួយ​នេះ។

ដោយឡែក ទឹកប្រាក់ ២០០ លាន​ដុល្លារ​ដែល Binance បាន​ចាយ​ទៅ​លើ Forbes គឺ​បាន​រ៉ាប់រង​ពាក់កណ្ដាល​នៃ​ទំហំ​ទឹកប្រាក់ ៤០០ លាន​ដុល្លារ​ដែល Forbes ធ្លាប់​អះអាង​ថា នឹង​ទទួល​ពី​ការ​បណ្ដាក់ទុន​កាលពី​ខែសីហា ខណៈ​ ២០០ លាន​ដុល្លារ​ទៀត​នៅ​មិនទាន់​បញ្ចេញ​អត្តសញ្ញាណ​ម្ចាស់លុយ​នៅ​ឡើយ។

បន្ថែម​ពី​នោះ ក្រៅពី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ទី ២​នៅ Forbes ក្រុមហ៊ុន​ដឹកនាំ​ដោយ​មហាសេដ្ឋី Changpeng Zhao ក៏​នឹង​មាន​សិទ្ធិ​ក្នុងការ​ទទួល​បាន​ ២ កៅអី​សម្រាប់​តំណែង​ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​ទាំង ៩ កៅអី​នៅ​ក្រុមហ៊ុន​យក្ស Forbes ផង​ដែរ៕

ប្រភព: CNBC