ចិន កំពុងដាក់គោលដៅបង្កើនសាច់សត្វឱ្យបាន ១៥% នៅត្រឹមឆ្នាំ ២០២៥

អន្តរជាតិ

យោងតាមឯកសារគណ:រដ្ឋមន្ត្រី ដែលបានបង្ហាញកាលពីថ្ងៃសុក្រទី ១០ ធ្នូ ថា ប្រទេសចិន កំពុងតែមានគោលដៅ ក្នុងការបង្កើនទិន្នផលសាច់សត្វ ឱ្យបានចំនួន ៨៩ លានតោន នៅត្រឹមឆ្នាំ ២០២៥ ខណ:ចំនួននេះ គឺជាការកើនឡើង ១៥% ពីចំនួន ៧៥,៥ លានតោន ដែលផលិតបានក្នុងឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបន្ថែមទៀតថា ផលិតកម្មសាច់ជ្រូក នឹងនៅមានស្ថិរភាព ប្រហែល ៥៥ លានតោន ។

គួរឱ្យដឹងផងដែរថា ប្រទេសចិន មានផែនការរយ:ពេលប្រាំឆ្នាំ ដើម្បីធ្វើទំនើបកម្មកសិកម្ម សម្រាប់ការអភិវឌ្ឍវិស័យបសុសត្វ ។

បន្ថែមពីនេះ ឯកសារគណ:រដ្ឋមន្ត្រី បាននិយាយទៀតថា តម្លៃទិន្នផលនៃឧស្សាហកម្មចិញ្ចឹមជ្រូក នឹងកើនឡើងដល់ជាង ១,៥ ទ្រីលានយន់ ឬ ២៣៦ ពាន់លានដុល្លារ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានធ្វើឡើង ដើម្បីបន្ធូរបន្ថយ ការប្រែប្រួលនៃផលិតកម្ម និងស្ថិរភាពនៃការផ្គត់ផ្គង់ ។

ដោយឡែក សម្រាប់សាច់បសុបក្សីវិញ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២២ លានតោន ខណ:សាច់គោ នឹងឡើងដល់ ៦,៨ លានតោន និង សាច់ចៀម ៥ លានតោន ៕

ប្រភព: CNA