ក្រុមហ៊ុន SCG របស់ថៃ បង្ហាញពីប្រាក់ចំណូលកប់ក្ដោង ពីការលក់ផលិតផល ក្នុងឆ្នាំ ២០២១ កន្លងទៅ

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Siam Cement Group (SCG) ដែលជាកម្មសិទ្ធិរបស់ប្រទេសថៃ បានធ្វើការរាយការណ៍អំពីការកើនឡើង ៣២% នៃប្រាក់ចំណូលរបស់ខ្លួន ដល់ ១,៥២ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ប្រាក់ចំណូលនៅឆមាសទី ៤ របស់ក្រុមហ៊ុនខាងលើ បានកើនឡើង ៤៦% ពីមួយឆ្នាំទៅមួយទៅឆ្នាំ ដល់ចំនួនទឹកប្រាក់ប្រមាណ ៤៤០ លានដុល្លារ ។

គួរឱ្យដឹងផងដែរថា SCG មានសាខានៅក្នុងប្រទេសធំៗជាច្រើន ហើយដោយគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុននេះ មានតម្លៃរហូតដល់ជាង ៦ ទ្រីលានដុល្លារ ដែលជាកើនឡើង ៣២% បើធៀបនឹងឆ្នាំមុន ។

សរុបជារួមមក ក្រុមហ៊ុន SCG បានរាយការណ៍ពីប្រាក់ចំណេញជាង ១,៤ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលកើនឡើង ៣៨% លើប្រាក់ចំណូលសរុបកើនឡើង ៣៣ % ក្នុងចំនួន ១៦,៥ ពាន់លានដុល្លារ  ដោយសារតែការកើនឡើងតម្លៃនៃផលិតផល គីមីឥន្ធន: ក៏ដូចជាទិន្នផល៕

ប្រភព: VN Express