តើទីក្រុងមួយណានៅតំបន់អាស៊ាន មានប្រជាជនរស់នៅច្រើនជាងគេ?

អន្តរជាតិ

គ្រប់គ្នា​ប្រហែល​ជា​ដឹង​រួចហើយ​ថា នៅ​លើ​ពិភពលោក​យើង​កំណើន​នៃ​ប្រជាជន​មាន​ការ​កើនឡើង​ឥត​ឈប់ឈរ ជាក់ស្ដែង​បច្ចុប្បន្ន​មាន​ប្រជាជន​សរុប​ប្រមាណ ៧,៧៥៣ ពាន់​លាន​នាក់​នៅ​លើ​ផែនដី​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក បើ​ក្រឡេក​ទៅ​មើល​ទ្វីប​ដែល​ធំ​ជាង​គេ​វិញ​គឺ ទ្វីប​អាស៊ី ស្របពេល​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​គឺ​មាន​ប្រមាណ​ច្រើនជាង ៦៥៥ លាន​នាក់ ដែល​គិត​ទៅ​គឺ ៨,៥% នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក។

ជាមួយ​គ្នានោះ បើ​និយាយ​ពី​ទីក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​បំផុត​លើ​លោក​វិញ រដ្ឋធានី Jakarta នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ជាប់​លេខ ២ ខណៈ Tokyo ជាប់​លេខ ១ ស្របពេល​ទីក្រុង Manila នៃ​ប្រទេស​ហ្វីលីពីន​ជាប់​លេខ ៥ ហើយ​ទីក្រុង​ភ្នំពេញ​យើង​វិញ​ជាប់លេខ ២៣៦។

ចង់​ដឹង​កាន់តែ​ច្បាស់​ពី​ចំនួន​ប្រជាជន​រស់​នៅ​តាម​រដ្ឋធានី​នៃ​ប្រទេស​ទាំង ១០ នៅ​អាស៊ីអាគ្នេយ៍​សូម​តាមដាន​បញ្ជី​ខាងក្រោម​ដូច​តទៅ៖

  1. ទីក្រុង Jakarta នៃ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ប្រជាជន​រស់នៅ​សរុប ៣៤ ៥៤០ ០០០ នាក់
  2. ទីក្រុង​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា​មាន​ប្រជាជន​រស់នៅ​សរុប ២ ១៧៧ ០០០ នាក់
  3. ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុយណេ​មាន​ប្រជាជន​រស់នៅ​សរុប ១០០ ៧០០ នាក់
  4. ទីក្រុង​វៀងច័ន្ទ នៃ​ប្រទេស​ឡាវ​មាន​ប្រជាជន​រស់នៅ​សរុប ១ ០៥៨ ០០០ នាក់
  5. ទីក្រុង​កូឡាឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី​មាន​ប្រជាជន​រស់នៅ​សរុប ៨ ២៨៥ ០០០ នាក់
  6. ទីក្រុង Nay Pyi Taw នៃ​ប្រទេស​មីយ៉ាន់ម៉ា​​មាន​ប្រជាជន​រស់នៅ​សរុប ៩២៤ ៦០៨ នាក់
  7. ទីក្រុង Manila នៃ​ប្រទេស​ហ្វីលីពីន​មាន​ប្រជាជន​រស់នៅ​សរុប ២៣ ០៨៨ ០០០ នាក់
  8. ទីក្រុង​សាំងហ្គាពួរ នៃ​ប្រទេស​សិង្ហបុរី​មាន​ប្រជាជន​រស់នៅ​សរុប ៥ ៧៤៥ ០០០ នាក់
  9. ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ​មាន​ប្រជាជន​រស់នៅ​សរុប ១៧ ០៦៦ ០០០ នាក់
  10. ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម​មាន​ប្រជាជន​រស់នៅ​សរុប ៦ ៥៧៦ ០០០ នាក់៕

ប្រភព: Wikipedia