កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk បានធ្វើការបរិច្ចាគភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលមានតម្លៃរហូតដល់ទៅ ៥,៧ ពាន់លានដុល្លារ ទៅកាន់កម្មវិធីសប្បុរសធម៌។

ភាគហ៊ុនដែលត្រូវបរិច្ចាគគឺមានចំនួន ៥ ០៤៤ ០០០ ហ៊ុន ដែលចំនួនដ៏ច្រើនមួយនេះគឺបានផ្ដល់ជូនក្នុងចន្លោះថ្ងៃទី ១៩ ដល់ ២៩ វិច្ឆិកាឆ្នាំទៅ ហើយទើបនឹងត្រូវបានអាជ្ញាធរផ្នែកសុវត្ថិភាពអាមេរិកបង្ហាញឲ្យដឹងកាលពីថ្ងៃច័ន្ទកន្លងទៅ។
ដោយសារតែតម្លៃហ៊ុនរបស់ Telsa មានតម្លៃជាង ១ ០០០ ដុល្លារ/ហ៊ុន ដូច្នេះភាគហ៊ុនដែល Elon Musk បរិច្ចាគជាង ៥ លានហ៊ុននោះគឺមានតម្លៃប្រហែល ៥,៧ ពាន់លានដុល្លារជាមធ្យម។

ម៉្យាងទៀត ការធ្វើសប្បុរសធម៌សារនេះរបស់ Elon Musk គឺបានជួយឲ្យមហាសេដ្ឋីមានបំផុតលើលោកជាប់ឈ្មោះជាសប្បុរសជនធំបំផុតទី ២ នៅអាមេរិកនៅឆ្នាំ ២០២១ បន្ទាប់ពីមហាសេដ្ឋី Bill Gates និងអតីតភរិយា Melinda French Gates ដែលបានបរិច្ចាគ ១៥ ពាន់លានដុល្លារកាលពីឆ្នាំទៅ។ នេះបើតាមការឲ្យដឹងពី Chronicle of Philanthropy៕
ប្រភព: CNN