Virgin Galactic ទម្លាយ​តម្លៃ​សំបុត្រ​ទៅ​ទស្សនា​លំហអាកាស​ក្នុង​តម្លៃ​ពិសេស លក់​ជូន​ត្រឹម ១ ពាន់​នាក់​ប៉ុណ្ណោះ

អន្តរជាតិ

ក្រុមហ៊ុន Virgin Galactic គឺ​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk ក្នុង​វិស័យ​ផលិត​យាន​អវកាស ឬ​អាច​ហៅ​បាន​ថា ដំណើរកម្សាន្ត​បែបថ្មី​លំដាប់​អភិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក ក្រុមហ៊ុន​ Virgin Galactic បាន​ជោគជ័យ​ក្នុង​ការ​បង្ហោះ​យាន​របស់​ពួកគេ​ទៅកាន់​លំហ​អាកាស ហើយ​ថ្មីៗនេះ​លឺ​ល្ហៀងៗ​មកថា បាន​ទម្លាក់​តម្លៃ​សំបុត្រ​សម្រាប់​ភ្ញៀវ​ដែល​ចង់​បាន​នូវ​បទពិសោធន៍​ថ្មី​ស្រឡាង​មួយ​នេះ។

យោង​ទៅ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ផ្ទាល់ ការ​ដាក់​លក់​សំបុត្រ​ជា​សាធារណៈ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៦ ​កុម្ភៈ​តទៅ ខណៈ​កៅអី​ក៏​មាន​កំណត់​ផង​ដែរ​ ពោល​គឺ​លក់​ជូន​ត្រឹម​តែ ១ ០០០ នាក់​ប៉ុណ្ណោះ។

រីឯ​តម្លៃ​សំបុត្រ​វិញ គឺ ៤៥០ ០០០ ដុល្លារ ហើយ​ប្រសិនបើ​អតិថិជន​សម្រេចចិត្ត​ច្បាស់ ក្រុមហ៊ុន​តម្រូវ​ឲ្យ​បង់ប្រាក់​មុន ១៥០ ០០០ ដុល្លារ ស្របពេល​ការ​ចំណាយ ៤៥០ ០០០ ដុល្លារ​ អតិថិជន​នឹង​ទទួល​បាន​បទពិសោធន៍​ជិះ​យានអវកាស​ ៩០ នាទី និង​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ផង​ដែរ។

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​នោះ​គឺ គ្រាន់តែ​ប្រកាស​តម្លៃ​សំបុត្រ​ជាង ៤០ ម៉ឺន​ដុល្លារ​ហើយ​ ភ្លាម​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Virgin Galactic បាន​លោតឡើង​យ៉ាងខ្លាំង​ដល់​ទៅ ៣០% បើ​ធៀប​នឹង​មុន​ពេល​ប្រកាស​បន្តិច។

បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំទៅ ក្រុមហ៊ុន​មួយ​នេះ​បាន​លក់​អស់​ ១០០ ​សំបុត្រ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​លំហ​អាកាស​ជាមួយ​នឹង​តម្លៃ​ដូច​បាន​រៀបរាប់​ ស្របពេល​មាន​មនុស្ស​ជាង ៧០០ នាក់​សម្រុក​នាំ​គ្នា​កក់​សំបុត្រ​សម្រាប់​ជើង​ហោះហើរ​ថ្មី ដែល​ក្នុង​នោះ​ក៏​មាន Elon Musk ផង​ដែរ៕

ប្រភព: Yahoo