ឥណ្ឌា ដាក់គោលដៅធំ ផលិតអ៊ីដ្រូសែនបៃតងឱ្យបាន ៥ លានតោន នៅត្រឹមឆ្នាំ ២០៣០

អន្តរជាតិ

ក្រសួងថាមពលរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់ខ្លួន គ្រោងនឹងផលិតអ៊ីដ្រូសែនបៃតង ឱ្យបានចំនួន ៥ លានតោន នៅត្រឹមឆ្នាំ ២០៣០ ដោយមានគោលបំណង បំពេញតាមគោលដៅអាកាសធាតុ នៅក្នុងប្រទេស និងក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញឥន្ធន:នេះទៀតផង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរ​ឱ្យដឹងថា អ៊ីដ្រូសែនបៃតង ដែលផលិតដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាប្រភពថាមពលមួយ ដែលជួយដល់បរិស្ថានបំផុត ដោយសារតែចំហេះរបស់វា គឺមិនបញ្ចេញនូវសារធាតុការបូនពុលនោះឡើយ ។ យ៉ាងណាមិញសម្រាប់ អ៊ីដ្រូសែនបៃតងនេះ គឺត្រូវបានផលិតឡើងដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ពីប្រភពខ្យល់ ឬពន្លឺព្រះអាទិត្យ ដើម្បីបំបែកទឹកទៅជាអ៊ីដ្រូសែន និងអុកស៊ីសែន ។

មិនតែប៉ុណ្ណោះ ក្រសួងថាមពលបាននិយាយថា ប្រទេសឥណ្ឌា នឹងបង្កើតតំបន់ផលិតកកម្ម ដាច់ដោយឡែក រួមទាំងលើកលែងការគិតថ្លៃចំពោះការបញ្ជូនថាមពលអន្តររដ្ឋ សម្រាប់រយ:ពេល ២៥ ឆ្នាំ និងផ្តល់ការតភ្ចាប់ ជាអាទិភាព ទៅកាន់បណ្តាញអគ្គិសនី ទៅកាន់ក្រុមហ៊ុមផលិតអ៊ីដ្រូសែនបៃតង និងអាម៉ូញាក់ ក្នុងគោលបំណងជំរុញផលិតកម្មផងដែរ ។

ជម្រាបឱ្យដឹងទៀតថា ឥណ្ឌាមានគោលដៅផលិតកម្ម ឱ្យបានចំនួន ៥ លានតោន ដែលជាចំនួនស្មើនឹងពាក់កណ្តាលនៃប្រទេសសហភាពអឺរ៉ុប ដែលគ្រោងនឹងផលិតអ៊ីដ្រូសែនបៃតង ចំនួន ១០ លានតោន ​ពីថាមពលកកើតឡើងវិញ នៅត្រឹមឆ្នាំ ២០៣០ ៕

ប្រភព: US News