បច្ចុប្បន្ន មហាសេដ្ឋីនៅលើពិភពលោកគឺមានប្រមាណដល់ទៅ ២ ៧៥៥ នាក់ ខណៈក្នុងនោះភាគច្រើនជាមហាសេដ្ឋីអាមេរិក និងចិន ស្របពេលមហាសេដ្ឋីជនជាតិស្បែកខ្មៅគឺមានមិនច្រើនឡើយ។

បើតាមរបាយការណ៍ចុះផ្សាយដោយ Forbes បានឲ្យដឹងថា ក្នុងចំណោមមហាសេដ្ឋីជាង ២ ៧០០ នាក់នោះ មហាសេដ្ឋីស្បែកខ្មៅគឺមានតែ ១៥ នាក់ប៉ុណ្ណោះ ខណៈក្នុងនោះមានស្ត្រី ២ នាក់ និង ៩ នាក់ផ្សេងទៀតជាជនជាតិអាមេរិក។
ចង់ដឹងថា បុគ្គលជនជាតិស្បែកខ្មៅទាំង ១៥ រូបមានងារជាមហាសេដ្ឋីទាំងនោះជាអ្នកណា សូមតាមដានបញ្ជីឈ្មោះដូចខាងក្រោម៖
15/ Tyler Perry ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ១ ពាន់លានដុល្លារ
14/ Jay-Z ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ១,៤ ពាន់លានដុល្លារ

13/ Strive Maiyiwa ជនជាតិហ្ស៊ីមបាវ៉េមានទ្រព្យសម្បត្តិប្រមាណ ១,៥ ពាន់លានដុល្លារ
12/ Michael Lee-Chin ជនជាតិហ្សាម៉ាអ៊ីកកាត់កាណាដាមានទ្រព្យសម្បត្តិប្រមាណ ១,៦ ពាន់លានដុល្លារ
11/ Michael Jordan ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ១,៦ ពាន់លានដុល្លារ
10/ Rihanna ជនជាតិបាបាដៀនមានទ្រព្យសម្បត្តិប្រមាណ ១,៧ ពាន់លានដុល្លារ

9/ Kanye West ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ១,៨ ពាន់លានដុល្លារ

8/ Alex Karp ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ២,១ ពាន់លានដុល្លារ
7/ Oprah Winfrey ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ២,៧ ពាន់លានដុល្លារ

6/ Patrice Motsepe ជនជាតិអាហ្វ្រិកខាងត្បូងមានទ្រព្យសម្បត្តិប្រមាណ ២,៩ ពាន់លានដុល្លារ
5/ David Steward ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ៣,៧ ពាន់លានដុល្លារ
4/ Abdulsamad Rabiu ជនជាតិនីហ្សេរីយ៉ាមានទ្រព្យសម្បត្តិប្រមាណ ៤,៩ ពាន់លានដុល្លារ
3/ Robert Smith ជនជាតិអាមេរិកាំងមានទ្រព្យសម្បត្តិប្រមាណ ៦ ពាន់លានដុល្លារ
2/ Mike Adenuga ជនជាតិនីហ្សេរីយ៉ាមានទ្រព្យសម្បត្តិប្រមាណ ៦,១ ពាន់លានដុល្លារ

1/ Aliko Dangote ជនជាតិនីហ្សេរីយ៉ាមានទ្រព្យសម្បត្តិប្រមាណ ១១,៥ ពាន់លានដុល្លារ៕

ប្រភព: blackenterprise