បើនិយាយពីមុខជំនួញរបស់មហាសេដ្ឋីជុំវិញពិភពលោក ភាគច្រើនគឺសំដៅទៅលើផ្នែកបច្ចេកវិទ្យា ដែលបច្ចុប្បន្នគឺជាប្រភពចំណូលដ៏ពេញនិយម និងរកបានចំណូលលឿនបំផុតសម្រាប់មហាសេដ្ឋីនាពេលបច្ចុប្បន្ន។
ដោយឡែក ក្រៅពីវិស័យបច្ចេកវិទ្យា ការវិនិយោគលើវិស័យអចលនទ្រព្យគឺជាមុខជំនួញតជំនាន់ដែលមហាសេដ្ឋីស្ទើរតែគ្រប់គ្នាមានអាជីវកម្មលើវិស័យមួយនេះតិចបំផុតក៏មួយកន្លែងដែរ។ អាជីវកម្មមួយប្រភេទទៀតដែលមិនសូវមានអ្នកចាប់អារម្មណ៍គឺ វិស័យដឹកជញ្ជូន។
ថ្វីបើការដឹកជញ្ជូនហាក់ត្រូវការចំណាយទុនច្រើនក្នុងការទិញកប៉ាល់ និងជួបហានិភ័យបន្តិចក៏ដោយ តែអាជីវកម្មប្រភេទនេះគឺពិតជាដើរតួយ៉ាងសំខាន់សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទូទាំងពិភពលោក។
បើទោះជាមិនសូវមានមហាសេដ្ឋីច្រើនរកស៊ីលើវិស័យមួយនេះ ក៏នូវមានមហាសេដ្ឋីខ្លះជោគជ័យជាមួយនឹងអាជីវកម្មចាយទុនច្រើនមួយនេះដូចគ្នា ដោយតទៅនេះគឺជាបញ្ជីឈ្មោះស្ដេចត្រាញ់ ១០ រូបជាម្ចាស់កប៉ាល់ដឹកជញ្ជូនធំបំផុតលើលោក ហើយមានជនជាតិអាស៊ីអាគ្នេយ៍តែម្នាក់គត់៖
- លោក Li Ka Shing និងគ្រួសារ មានទ្រព្យសម្បត្តិប្រមាណ ៣៦ ពាន់លានដុល្លារ នៅហុងកុង
- គ្រួសារត្រកូល Moller ដែលគ្រប់គ្រងក្រុមហ៊ុន A.P. Moller-Maersk មានទ្រព្យសម្បត្តិប្រមាណ ២១ ពាន់លានដុល្លារ នៅប្រទេសដាណឺម៉ាក
- លោកស្រី Iris Fontbona និងគ្រួសារត្រកូល Luksic មានទ្រព្យសម្បត្តិប្រមាណ ១៧,៤ ពាន់លានដុល្លារ នៅប្រទេសឈីលី
- លោក Robert Kuok មានទ្រព្យសម្បត្តិប្រមាណ ១២,៣ ពាន់លានដុល្លារ នៅប្រទេសម៉ាឡេស៊ី
- John Fredriksen មានទ្រព្យសម្បត្តិប្រមាណ ១១,៥ ពាន់លានដុល្លារ នៅប្រទេសស៊ីប
- គ្រួសារត្រកូល Oetker មានទ្រព្យសម្បត្តិប្រមាណ ៩,២ ពាន់លានដុល្លារ នៅប្រទេសអាល្លឺម៉ង់
- Klaus-Michael Kuhne មានទ្រព្យសម្បត្តិប្រមាណ ៩ ពាន់លានដុល្លារ នៅប្រទេសអាល្លឺម៉ង់
- Gianluigi Aponte និងគ្រួសារ មានទ្រព្យសម្បត្តិប្រមាណ ៨ ពាន់លានដុល្លារ នៅប្រទេសស្វីស
- Idan Ofer មានទ្រព្យសម្បត្តិប្រមាណ៦,៥ ពាន់លានដុល្លារ នៅប្រទេសអ៊ីស្រាអែល
- Eyal Ofer មានទ្រព្យសម្បត្តិប្រមាណ ៦ ពាន់លានដុល្លារ នៅប្រទេសអ៊ីស្រាអែល៕
ប្រភព: movehub