ណែនាំ​ពី​វិស័យ​អាជីវកម្ម​ ១០ ប្រភេទ​ប្រមូលផ្ដុំ​ដោយ​មហាសេដ្ឋី​ច្រើន​បំផុត

អន្តរជាតិ

បច្ចុប្បន្ន មហាសេដ្ឋី​ជុំវិញ​ពិភពលោក​គឺ​មាន​ប្រមាណ ២ ៧៧៥ នាក់​ជាមួយ​នឹង​ទំហំ​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជាង ១៣ ​ទ្រីលាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់​ប្រទេស​ដែល​សំបូរ​មហាសេដ្ឋី​ច្រើន​ជាង​គេ​លើលោក​គឺ សហរដ្ឋអាមេរិក ស្របពេល​មហាអំណាច​មួយ​នេះ គឺ​ពោរពេញ​ទៅ​ដោយ​បុគ្គល​មាន​ទ្រព្យ​ខ្ទង់​ពាន់​លាន​ដុល្លារ​ស្ទើរ​គ្រប់​វិស័យ​ទៅ​ហើយ។

ថ្វីបើ​គ្រប់​វិស័យ​អាជីវកម្ម​នីមួយៗ​សុទ្ធ​តែ​មាន​មហាសេដ្ឋី​រកស៊ី​នៅ​ក្នុង​នោះ តែ​សម្រាប់​អត្ថបទ​មួយ​នេះ ឧកញ៉ាញូស៍​នឹង​បង្ហាញ​នូវ​វិស័យ​អាជីវកម្ម ១០ ប្រភេទ​ដែល​មាន​មហាសេដ្ឋី​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន៖

  1. វិស័យ​បច្ចេកវិទ្យា ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Elon Musk (Tesla)
  2. វិស័យ​ថែទាំ​សុខភាព ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ គ្រួសារ​ត្រកូល Jiang (Chongqing Zhifei Biological Products)
  3. វិស័យ​ហិរញ្ញវត្ថុ និង​វិនិយោគ ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Warren Buffet (Berkshire Hathaway)
  4. វិស័យ​ផលិត​ទំនិញ (Manufacturing) ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Hexiangjian (Midea Group)
  5. វិស័យ​ផលិត​ម៉ូត​សម្លៀកបំពាក់ ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Bernard Arnault (LVMH)
  6. វិស័យ​អាហារ និង​ភេសជ្ជៈ ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Zhong Shanshan (Nongfu Spring)
  7. វិស័យ​អចលនទ្រព្យ ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Lee Shau Kee (Henderson Land Development)
  8. វិស័យ​បដិសណ្ឋារកិច្ច ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Sheldon Adelson (Sands Hotel)
  9. វិស័យ​ថាមពល​កកើត​ឡើងវិញ ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Elon Musk
  10. វិស័យ​កម្សាន្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈ​អ្នកមាន​បំផុត​នៅ​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​គឺ Donald Newhouse (Advance Publications)

ប្រភព: Startuptalky