មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​អាមេរិក​ទម្លាយ​ថា ទង្វើ​របស់​រុស្ស៊ី​គឺ​មិនដែល​កើត​មាន​ទាល់តែសោះ តាំងពី​សង្គ្រាមលោក​លើក​ទី​ ២

អន្តរជាតិ

យោង​ទៅ​តាម​សម្ដី​របស់​មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក​ម្នាក់​បាន​ទម្លាយ​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​កំពុង​ក្ដៅ​គគុក​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន ដោយ​លោក​បាន​អះអាង​ថា ទង្វើ​ដែល​រុស្ស៊ី​បាន​ធ្វើ​គឺ​មិន​ធ្លាប់​មាន​ទាល់​តែ​សោះ តាំងពី​សង្គ្រាមលោក​លើក​ទី ២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែម​ពី​នោះ មន្ត្រី​ម្នាក់​នេះ​ព្រមាន​ទៀត​ថា ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់​ទៅៗ បើសិន​ជា​គ្មាន​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេលឆាប់ៗ ដ្បិត​សង្គ្រាម​មួយ​នេះ​គឺ​អាច​បង្ក​ហានិភ័យ​ខ្លាំង​ដល់​មនុស្ស​ជាតិ​ទូទាំង​តំបន់​អឺរ៉ុប​គ្រប់​ពេលវេលា ជាពិសេស​គឺ​ប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​សេដ្ឋកិច្ច។

“​សង្គ្រាម​មួយ​នេះ​គឺ​កើត​ឡើង ១០០% ដោយសារ​តែ​ Putin សម្រេចចិត្ត​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​ហេតុផល​គ្មានក្បាល​គ្មាន​កន្ទុយ​របស់​គេ”។ នេះ​បើតាម​សម្ដី​របស់​មន្ត្រី​រូបនោះ​បាន​ប្រាប់​ទៅ​​បណ្ដាញ​សារព័ត៌មាន។

បញ្ជាក់​ដែរ​ថា មក​ទល់​នឹង​ពេលនេះ អង្គការ NATO បាន​អះអាង​ថា នឹង​ការពារ​ប្រទេស​ដែល​ជា​សមាជិក​របស់​ពួកគេ និង​បាន​ស្នើសុំ​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ជួយ​អ៊ុយក្រែន ទប់ទល់​នឹង​រុស្ស៊ី​ផង​ដែរ៕

ប្រភព: CNN