រុស្សុីព្រមានធ្ងន់ៗទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត បើហ៊ានចូលជាសមាជិក NATO

អន្តរជាតិ

ទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រសប្តាហ៍នេះ បានចេញសារព្រមានធ្ងន់ៗចំចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO នឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រម្សិលមិញ ដែលត្រូវបានសារព័ត៌មាន Fox News រាយការណ៍នៅថ្ងៃសៅរ៍ ទី២៦កុម្ភៈនេះ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា បានថ្លែងថា «ហ្វាំងឡង់និងស៊ុយអែត មិនគួរដើម្បីតែសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀតនោះឡើយ ហើយការចូលជាសមាជិកនៃអង្គការ NATO អាចនឹងធ្វើឱ្យប្រទេសទាំងពីរ ត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ទាំងតាមផ្នែកនយោបាយនិងយោធា»

ការព្រមាននេះធ្វើឡើង ស្របពេលប្រទេសរុស្ស៉ីកំពុងបន្តបើកប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដោយកងទ័ពរុស្ស៉ីកំពុងបន្តរុលទៅកាន់រដ្ឋធានីកៀវ។ ការបើកការវាយប្រហាររបស់រុស្សុីគឺបន្ទាប់ពីអ៊ុយក្រែនបានបង្ហាញពីបំណងចង់ចូលជាសមាជិក NATO ប៉ុន្តែរុស្ស៉ីបានសម្តែងការជំទាស់យ៉ាងដាច់អហង្ការចំពោះរឿងនេះ។

ជាមួយគ្នានេះ ប្រមុខអង្គការ NATO លោក Jens Stoltenberg នៅថ្ងៃសុក្រនេះ បាននិយាយថា NATO កំពុងដាក់ ពង្រាយកម្លាំងឆ្លើយតបរហ័សរបស់ខ្លួនជាលើកដំបូងបំផុត ដើម្បីពង្រឹងការពារខ្លួន ចំពោះមុខការធ្វើប្រតិបត្តិការយោធារបស់រុស្ស៉ីនៅក្នុង ប្រទេសអ៊ុយក្រែន។

លោក Stolenberg បានព្រមានថា ទង្វើរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កំពុងបង្កើតប្រក្រតីភាពថ្មីមួយ ដែលបង្កការគំរាមកំហែងសន្តិសុខ ដល់អឺរ៉ុបទាំងមូល មិនមែនតែចំពោះអ៊ុយក្រែននោះឡើយ។

លោកបញ្ជាក់ថា បក្សសម្ព័ន្ធ NATO បានសម្រេចដំណើរការផែនការការពារខ្លួន ដោយកងកម្លាំង NRF របស់ NATO នឹងត្រូវដាក់ពង្រាយនៅលើដែនគោក លើដែនទឹក និងលើដែនអាកាស ដើម្បីបន្តពង្រឹងគោលជំហរ យោធារបស់ខ្លួន និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស ចំពោះស្ថានការណ៍ប្រែប្រួលណាមួយផ្សេងទៀត៕