ប្រទេសមហាអំណាចពីរហើយផ្តល់ទឹកប្រាក់ជាង ៩៣៧លានដុល្លារ ខណៈលេចលឺដៃគូលោកខាងលិច កំពុងបញ្ជូនសព្វាវុធ មកកាន់អ៊ុយក្រែន

អន្តរជាតិ

នៅទីបំផុត អ៊ុយក្រែនទទួលបានជំនួយពីប្រទេសមហាអំណាចធំពីរ គឺសហរដ្ឋអាមេរិក និងបារាំង តែមិនមែនជាជំនួយយុទ្ធភណ្ឌ រថក្រោះភាសដែកនោះទេ គឺទឹកប្រាក់ដែលសហរដ្ឋអាមេរិកសម្រេចចិត្តបញ្ចេញថវិកាប្រមាណ៦០០លានដុល្លារសម្រាប់អ៊ុយក្រែន និង ៣៥០លានដុល្លាជាជំនួយយោធាជួយដល់អ៊ុយក្រែន។ នេះបើតាមសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណែក បារាំងឯណោះវិញ ក៏បានផ្តល់ទឹកប្រាក់ចំនួន ៣០០លានអឺរ៉ូ ឬ ៣៣៧,៥៦លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន។ ការប្រកាសផ្តល់មូលនិធិ បានធ្វើឡើងក្នុងលិខិតមួយពីលោក Macron ទៅសភាជាតិបារាំង ដែលលោកបានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសបារាំងលើអ៊ុយក្រែន។ 

យ៉ាងណានៅមុននេះបន្តិច ប្រធានាធិបតី អ៊ុយក្រែន លោក Zelenskyy តាមរយៈទំព័រធ្វីតធ័រ លោកបាននិយាយថា ដៃគូ លោកខាងលិច កំពុងបញ្ជូន សព្វាវុធ មកកាន់អ៊ុយក្រែន។

ជាមួយគ្នានេះដែរ មេធំរបស់ក្រុមហ៊ុន Facebook ឯណេះ ក៏កំពុងរួមដៃជាមួយប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីដោយបានបិទមិនឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីអាចផ្សាយពាណិជ្ចកម្ម ឬរកប្រាក់បាននៅលើវេទិការបស់ខ្លួននៅជុំវិញពិភពលោក ស្របពេលរុស្ស៊ីក៏បានប្រតិកម្មតបទៅវិញផងដែរថាអាចនឹងបិទលែងឲ្យ Facebook ដំណើរការនៅក្នុងប្រទេសរុស្ស៊ីផងដែរ៕