តើ​ Putin អាច​ប្រើ​សន្លឹកបៀរ​ចុងក្រោយ បង្ហោះ​គ្រាប់បែក​នុយក្លេអ៊ែរ​ដែរទេ?

អន្តរជាតិ

ការជួប​ចរចា​រវាង​អ៊ុយក្រែន​ ​និង​រុស្ស៊ី​​លើក​ដំបូង ត្រូវ បបានចាប់ផ្ដើមកាលពី​ថ្ថ្ងៃចន្ទម្សិលមិញ។ ក្នុងជំនួបនេះ​ភាគី​អ៊ុយក្រែន​ បានស្នើសុំ​បញ្ចប់​ការ​វាយប្រហារ​ភ្លាមៗ ខណៈ​ខាង​រុស្ស៊ី​មិន​បញ្ចេញ​ព័ត៌មាន​អ្វី​ជាក់លាក់​ឡើយ ដោយ​គ្រាន់តែ​បង្ហើប​ថា ត្រូវ​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងៗ​អំពី​លក្ខខណ្ឌ​ដែល​បាន​ចរចា​ជាមុនសិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្លាប់​បាន​និយាយ​រិះគន់​ទៅ​កាន់​ថ្នាក់​ដឹកនាំ​របស់ NATO អំពី​ការ​ចេញ​សេចក្ដី​ប្រកាស​ ដែល ពូទីន ចាត់ទុកថា “ខុសទំនង” អំពី​វិវាទ​រវាង​អ៊ុយក្រែន-រុស្ស៊ី ហើយ​លោក​ថែមទាំង​គំរាម​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ដែល​ចង់​ចូល​មក​ដោះស្រាយ​បញ្ហា​មួយ​នេះ​ទៀត​ផង។

នៅថ្ងៃព្រហស្បតិ៍កាលពីសប្ដាហ៍កន្លងកន្លង​ទៅ Putin បានព្រមានធ្ងន់ៗថា “​សម្រាប់​គ្រប់គ្នា​ដែល​ចង់​លូកដៃ​នៅ​ក្នុង​រឿង​មួយ​នេះ នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ធំ​បំផុត​ដែល​ប្រទេស​របស់​ពួកគេ​មិន​ធ្លាប់​ជួប​ពីមុន​មក”។

បើ​ទោះ​ជា​មិន​និយាយ​ចំៗ​ក្ដី តែអាច​សន្និដ្ឋាន​បាន​យ៉ាងច្បាស់​ថា បញ្ហា​ដែល​ប្រធានាធិបតី​រុស្ស៊ី​ចង់​សំដៅ គឺ​ជា​សង្គ្រាម​នុយក្លេអ៊ែរ​ដែល​គ្រប់គ្នា​មិនចង់​បាន។ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នកឈ្នះរង្វាន់ណូបែលសន្តិភាព Dmitry Muratov។

និពន្ធនាយកនៃកាសែត Novaya Gazeta បាននិយាយ​ថា៖ “នៅ​ក្នុង​កម្មវិធី​មួយ​នោះ Putin ធ្វើខ្លួន​ដូចជា​មិនមែន​ត្រឹម​តែជា​ប្រធានាធិបតី តែ​ជា​ម្ចាស់គ្រប់គ្រង​ផែនដី​។ មិនខុស​គ្នា​ពី ម្ចាស់​ឡាន​ទំនើប​ដែល​អួត​សោរឡាន​ឡើយ Putin បាន​អួត​ពី​អានុភាព​នៃ​កុងតាក់​នុយក្លេអ៊ែរ​”។

លោកបន្តថា “​គាត់​បាន​និយាយ​ច្រើនសារ​ណាស់​មក​ហើយ​ថា បើ​គ្មាន​រុស្ស៊ី នោះ​ពិភពលោក​នឹង​គ្មាន​ន័យ​ទេ តែ​គ្រប់គ្នា​មិនបាន​ចាប់​អារម្មណ៍​ឡើយ”។

បច្ចុប្បន្ន រុស្ស៊ី​កំពុង​រង​ការ​គំនាបការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ស្ទើរ​គ្រប់​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​លោក​ខាងលិច ហើយ​បើ​សិន​ជា​ស្ថានការណ៍​នៅ​តែ​បន្ត​បែបនេះ ​ដំណើរសេដ្ឋកិច្ច​នៃ​ប្រទេស​រុស្ស៊ី​ច្បាស់​ជា​មាន​ភាព​យ៉ាប់យ៉ឺន​ជាមិនខាន។

ដើម្បី​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន រុស្ស៊ី​មាន​តែ​កាត់ផ្ដាច់​ការ​នាំចេញ​ហ្គាស​ទៅកាន់​តំបន់​អឺរ៉ុប ដើម្បី​អាច​ចរចា​បើក​ផ្លូវ​សេដ្ឋកិច្ច​វិញ​បាន​ខ្លះ ហើយ​ជម្រើស​មួយ​ទៀត​គឺ​បំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​សមុទ្រ​ខាងជើង​ដែល​ស្ថិតនៅ​ចន្លោះ​ចក្រភពអង់គ្លេស និង​ដាណឺម៉ាក ហើយ​រង់ចាំ​មើល​ស្ថានការណ៍​បន្ទាប់​តែ​ប៉ុណ្ណោះ។

ដូច្នេះ ការ​បំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​គឺ​ស្ថិតនៅ​ក្នុង​ស្ថានការណ៍​ស្រពិចស្រពិល​នៅឡើយ ដ្បិត​គ្មាន​អ្នកណា​អាច​ស្មាន​ដឹង​ឡើយ​ពី​ការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​រូបនេះ តួយ៉ាង​ដូចជា​ ការ​សម្រេចចិត្ត​បើក​ការ​វាយប្រហារ​ខ្នាតធំ​ភ្លាមៗ​ទៅ​លើ​អ៊ុយក្រែន​ចឹង៕

ប្រភព: BBC