Apple ប្រកាសឈប់លក់ផលិតផល និងលែងផ្តល់សេវាទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី

អន្តរជាតិ

ក្រុមហ៊ុន Apple បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់ការលក់ផលិតផលទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី ខណ:ពេលដែលពួកគេបានក្លាយជាក្រុមហ៊ុនលំដាប់កំពូលចុងក្រោយមួយ ដែលបានសម្រេចចិត្តធ្វើបែបនេះ បន្ទាប់ពីមានការឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋាភិបាលប្រទេសនៅលោកខាងលិច រួមទាំងអង្គភាពកីឡារ និងក្រុមហ៊ុនធំៗជាច្រើន បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី និងបានធ្វើការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជុំវិញការវាយប្រហារទៅលើប្រទេសជិតខាងរបស់ពួកគេ ។

យ៉ាងណា សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Apple បាននិយាយថា ” យើងបានផ្អាកការលក់ផលិតផលទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី។ ហើយកាលពីសប្តាហ៍មុន យើងបានបញ្ឈប់ការនាំចេញទាំងអស់ផលិតផលទាំអស់ មកកាន់ទីផ្សារ របស់ប្រទេសនេះផងដែរ ” ។

បន្ថែមពីនេះ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ក៏បានប្រកាស់ថាសេវាកម្ម Apple Pay និងសេវាកម្មផ្សេងទៀត ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្នុងដែនកំណត់ផងដែរ ចំពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RT និងកម្មវិធីព័ត៌មាន Sputnik ក៏លែងមាន សម្រាប់ឱ្យធ្វើការទាញយក នៅខាងក្រៅប្រទេសរុស្ស៊ីទៀតផងដែរ ។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ដាច់ដោយឡែករបស់ Apple មួយផ្សេងទៀត បាននិយាយថា ” យើងមានការព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​លុក​លុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ ហើយ​យើង​នឹង​នៅ​ជាមួយ​ប្រជាជន​ទាំង​អស់​ដែល​រង​ទុក្ខ​ដោយសារ​លទ្ធផល​នៃការ​វាយប្រហារ​នេះ “​។

“ យើងកំពុងគាំទ្រ​កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌​ តាម​រយ:​ការ​ផ្តល់​ជំនួយសម្រាប់​វិបត្តិ​ជន​ភៀស​ខ្លួន​ដែល​កំពុង​មាន​ការកើន​ឡើង​” ៕

ប្រភព: Bangkok Post