ក្រុមហ៊ុន Microsoft ប្រកាសតែងតាំងនាយកថ្មី នៅក្នុងប្រទេសវៀតណាម

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសតែងតាំង លោកស្រី Nguyen Quynh Tram ជានាយកគ្រប់គ្រងថ្មី នៅក្នុងប្រទេសវៀតណាម ដោយជំនួសតំណែងរបស់លោក Pham The Troung ដែលបានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល នៅក្នុងប្រទេសមួយនេះ អស់រយ:ពេល ៤ ឆ្នាំកន្លងមក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនននេះ បានបញ្ជាក់នៅក្នុងសប្តាហ៍នេះថា លោកស្រី Tram នឹងត្រូវត្រួតពិនិត្យលើប្រតិបត្តិការរបស់ Microsoft នៅក្នុងប្រទេសវៀតណាម និងទទួលខុសត្រូវ ក្នុងការពន្លឿន ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស ជាមួយនឹងមហិច្ឆតា ចង់ក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៤៥ ។

គួរឱ្យដឹងថា នៅមុនពេលឡើងកាន់តំណែងនេះ​លោកស្រី Tram គឺជាអនុប្រធាន និងជាអ្នកគ្រប់គ្រងទូទៅ សម្រាប់ក្រុមហ៊ុន FOX Networks Group និងធ្លាប់បានកាន់តំណែងជាអ្នកដឹកនាំ នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយផងដែរ ។

បញ្ជាក់ថា Mircrosoft បានបើកការិយាល័យដំបូងរបស់ខ្លួន  នៅក្នុងប្រទេសវៀតណាម នៅក្នុងឆ្នាំ ១៩៩៦ ហើយបានបង្កើតសាខាបន្តបន្ទាប់ នៅក្នុងប្រទេសនេះ នៅក្នុងឆ្នាំ ២០០៦ ។

យ៉ាងណា សកម្មភាពស្នូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា នៅក្នុងប្រទេសវៀតណាម គឺរួមមានកន្លែងធ្វើការ និងដំណោះស្រាយអាជីវកម្មទំនើប ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ , Cloud  និងរួមទាំងបញ្ញាសិប្បនិម្មិតផងដែរ ៕

ប្រភព: VN Express