កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សរបស់ជប៉ុន Honda Motor Co Ltd និង Sony Group Corp បានប្រកាសថា ពួកគេបានព្រមព្រៀងចាប់ដៃគ្នាក្នុងការបង្កើត និងលក់នូវយានយន្តអគ្គិសនីនាពេលឆាប់ៗនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទាំង ២ ខាងលើក៏បាននិយាយទៀតថា ពួកគេនឹងចាប់ផ្ដើមរៀបចំគម្រោងការផលិតនៅ ក្នុងឆ្នាំនេះ និងរំពឹងថាអាចដាក់លក់ម៉ូដែលតំបូងនៅក្នុងឆ្នាំ ២០២៥។

សម្រាប់កិច្ចសហការមួយនេះផងដែរ Honda មានតួនាទីរ៉ាប់រងក្នុងការផលិត ខណៈ Sony នឹងធានានូវប្រព័ន្ធដំណើរការដ៏ទំនើបរបស់រថយន្ត ស្របពេលប្រធានក្រុមហ៊ុនទាំង ២ បានបើកសន្និសីទសារព័ត៌មានស្ដីពីកិច្ចសហការមួយនេះជាផ្លូវការនៅទីក្រុងតូក្យូកាលពីពេលថ្មីៗនេះ។
ប្រភព: Kelo