គិតតាំងពីការចាប់ផ្ដើមវាយប្រហារដំបូងកាលពីថ្ងៃទី ២៤ កុម្ភៈមកទល់ពេលនេះ រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលប្រមាណជាង ៦០០ គ្រាប់ និងបានបង្ហាញពីអានុភាពនៃកម្លាំងប្រយុទ្ធរបស់ពួកគេប្រមាណ ៩៥% នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីនៃក្រសួងការពាររបស់អាមេរិក។

ប្រភពខាងលើបន្ថែមទៀតថា អាមេរិកកំពុងតាមដានការវាយប្រហារទៅលើតំបន់ Kherson និង Mykolaiv កាលពីថ្ងៃអាទិត្យ ខណៈកងកម្លាំងរបស់រុស្ស៊ីនៅតែព្យាយាមឡោមព័ទ្ធទីក្រុងធំៗដូចជា Kyiv, Khakhiv, Chernihiv និង Mariupol។

បន្ថែមពីនោះ មន្ត្រីខាងលើមិនអាចបញ្ជាក់ឲ្យដឹងពីការបាញ់បោះរបស់ទាហានរុស្ស៊ីទៅលើក្រុមបាតុករនៅទីក្រុង Kyiv ឬការរំលោភសេចក្ដីព្រមព្រៀងផ្អាកសង្គ្រាមបណ្ដោះអាសន្ន ដើម្បីជម្លៀសប្រជាជនតាមច្រករបៀងនោះឡើយ៕
ប្រភព: CNN