មហាសេដ្ឋី​​ធ្លាប់​និរទេស​ពី​រុស្ស៊ី​ម្នាក់​ប្រកាស​ប្ដូរ​ឈ្មោះ​យីហោ​ផលិតផល​ខ្លួន​ ឆ្លើយតប​ការ​ទន្ទ្រាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

អន្តរជាតិ

ជាការពិត​សង្គ្រាម​រវាង​រុស្ស៊ី​​ និង​អ៊ុយក្រែន​មិនបាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​សប្បាយចិត្ត​ជាមួយ​នឹង​អ្វី​ដែល​កំពុង​កើតមាន​ឡើង​ឡើយ ដ្បិត​សូម្បី​តែ​ជនជាតិ​រុស្ស៊ី​ផ្ទាល់ ក៏​បង្ហាញ​ភាព​មិនពេញ​ចិត្ត​ជាមួយ​នឹង​ទង្វើ​នេះ​ដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង កាលពី​ពេលថ្មីៗនេះ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​ស្រា​ស Vodka ឈ្មោះ Yuri Shefler បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​បាន​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ឈ្មោះ​ផលិតផល​មួយ​នេះ​ពី Stolichnaya ទៅ​ជា Stoli​ វិញ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ចលនា​បាតុកម្ម​ជាមួយ​នឹង​ប្រធានាធិបតី Vladimir Putin។

ប្រាប់​ទៅ​ក្នុង​បទសម្ភាសន៍​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ ស្ថាបនិក​រូបនេះ​និយាយ៖ “នៅពេល​ដែល​ខ្ញុំ​ត្រូវបាន​និរទេស​ចេញ​ពី​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ ២០០០ ដោយសារ​ខ្ញុំ​ប្រឆាំង​នឹង​ Putin តែ​ខ្ញុំ​នៅ​តែ​រក្សា​យីហោ Stolichnaya ដដែល”។

“​ថ្ងៃនេះ ពួកយើង​បាន​​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ឈ្មោះ​ទាំងស្រុង ដោយសារ​ឈ្មោះ​កន្លង​មក​លែង​តំណាង​ឲ្យ​ក្រុមហ៊ុន​យើង​តទៅទៀត​ហើយ។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះ​គឺ ខ្ញុំ​រំពឹង​ថា “Stoli” នឹង​តំណាង​ឲ្យ​សន្តិភាព​នៅ​តំបន់អឺរ៉ុប និង​សាមគ្គីភាព​នៅ​ប្រទេស​អ៊ុយក្រែន”។

“​ខ្ញុំ​ធ្លាប់​បាន​ទទួល​បទពិសោធន៍​ដោយផ្ទាល់​ពី​ភាព​ឃោរឃៅ​របស់​ Putin ដូច្នេះ​ខ្ញុំ​យល់ច្បាស់​ពី​ទុក្ខលំបាក​ដែល​ប្រជាជន​អ៊ុយក្រែន​កំពុង​ជួប​ប្រទះ”។ នេះ​បើតាម​សម្ដី​របស់ Shefler និយាយ៕

ប្រភព: businessinsider