ធនាគារ​ពិភពលោក​បញ្ចេញ​ថវិកា​ជំនួយ​បន្ទាន់​ដល់​ប្រទេស​អ៊ុយក្រែន​ជាង ៧០០ លាន​ដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ធនាគារ​ពិភពលោក​បាន​បញ្ចេញ​ថវិកា​ប្រមាណ ៧២៣ លាន​ដុល្លារ​ជា​ថវិកា​ជំនួយ និង​កម្ចី​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ស្ថិតក្រោម​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​កញ្ចប់​ជំនួយ​នេះ​ផង​ដែរ​គឺ​រាប់​បញ្ចូល​ទាំង​កម្ចី​ពី​ធនាគារ​ពិភពលោក​កាលពី​ពេលកន្លង​ទៅ​ប្រមាណ ៣៥០ លាន​ដុល្លារ​ផង​ដែរ។

បន្ថែម​ពី​នោះ ធនាគារ​ពិភពលោក​ក៏​បាន​សន្យា​ដែរ​ថា នឹង​ព្យាយាម​ស្វែងរក​ជំនួយ​បន្ថែម ៣ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​អ៊ុយក្រែន នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត។ នៅក្នុង​សេចក្ដី​ប្រកាស​នោះ​ផង​ដែរ ពួកគេ​ក៏​បាន​សន្យា​ទៀត​ថា នឹង​ជួយ​ដល់​ប្រទេស​ជិតខាង​អ៊ុយក្រែន​ដែល​ស្វាគមន៍​ជនភៀសខ្លួន​ទៅ​កាន់​ប្រទេស​របស់​ពួកគេ​ប្រមាណ ១,៧ លាន​នាក់។

“​ធនាគារ​ពិភពលោក​នឹង​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន។ នេះ​គឺ​ជា​ជំហាន​តំបូង​ដែល​ពួកយើង​អាច​ជួយ​ដល់​ពួកគេ​បាន និង​អាច​ស្រោចស្រង់​ស្ថានការណ៍​សេដ្ឋកិច្ច​តិចតួច​នៅ​ពេលនេះ”។ នេះ​បើតាម​សម្ដី​របស់​ប្រធាន​នៃ​ធនាគារ​ពិភពលោក David Malpass៕

ប្រភព: CNN