កាលពីយប់ថ្ងៃពុធកន្លងទៅ សភាអាមេរិកបានធ្វើការបោះឆ្នោតសម្រាប់ការបញ្ចេញកញ្ចប់ជំនួយប្រមាណ ១៣,៦ ពាន់លានដុល្លារ សម្រាប់ជួយទៅកាន់ប្រទេសអ៊ុយក្រែនដែលកំពុងស្ថិតនៅក្រោមការវាយប្រហាររបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានោះ សមាជិកសភាកំពុងអន្ទះសាចង់បញ្ជូនជំនួយមួយនេះទៅកាន់អ៊ុយក្រែនកាន់តែឆាប់កាន់តែប្រសើរ ដោយខ្លាចផុតមូលនិធិរបស់រដ្ឋាភិបាលនឹងផុតសុពលភាពនៅថ្ងៃសុក្រខាងមុខ។
សកម្មភាពមួយនេះគឺបានបង្ហាញឲ្យឃើញថា សមាជិកសភារបស់អាមេរិកកំពុងបង្ហាញការគាំទ្រចំពោះអ៊ុយក្រែនយ៉ាងពេញទំហឹង ក្នុងករណីដែលរុស្ស៊ីធ្វើការវាយប្រហារមកកាន់ប្រទេសមួយនេះយ៉ាងគឃ្លើន។

បញ្ជាក់ដែរថា ដើម្បីទប់ស្កាត់មូលនិធិរបស់រដ្ឋាភិបាលកុំឲ្យផុតសុពលភាព សភាអាមេរិកក៏បានបញ្ចេញលិខិត Stopgap Bill ដើម្បីអាចឲ្យកញ្ចប់ជំនួយមួយនេះអាចបន្តមានសុពលភាពដល់ថ្ងៃអង្គារ៕
ប្រភព: CNN