ក្រោយបើកការស៊ើបអង្កេតប្រមាណ ២ សប្ដាហ៍ ក្រុមប៉ូលិសសាំងហ្គាពួរ SPF បានចាប់ខ្លួនជនសង្ស័យប្រមាណ ២៣៦ នាក់ អំពីករណីឆបោក និងលាងលុយកខ្វក់។
ដោយឡែក ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងអស់នោះត្រូវបានប៉ូលិសសន្និដ្ឋានថា ជាប់ពាក់ព័ន្ធនឹងករណីឆបោកយ៉ាងតិច ៧៨៧ ករណី រាប់បញ្ចូលតាំងការបោកបញ្ឆោតតាមអ៊ីនធឺណិត ការបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ការក្លែងបន្លំតាមអ៊ីមែលអាជីវកម្ម ការក្លែងបន្លំការក្លែងបន្លំផ្លូវការរបស់ប្រទេសចិន និងរដ្ឋាភិបាល ការបោកប្រាស់វិនិយោគ ការបោកប្រាស់ការងារ និងការបោកប្រាស់ប្រាក់កម្ចី។ នេះបើតាមការអះអាងរបស់ SPF កាលពីថ្ងៃទី ១១ មីនា។
បើតាមប្រភពដដែលបានបង្ហើបទៀតថា ជនរងគ្រោះដែលស្ថិតនៅក្នុងករណីឆបោកមួយនេះគឺបានបាត់បង់ទឹកប្រាក់ច្រើនជាង ៥,១ លានដុល្លារសាំងហ្គាពួរ ឬប្រមាណ ៣,៧ លានដុល្លារអាមេរិក។
ក្នុងចំណោមជនសង្ស័យទាំង ២៣៦ នាក់នោះ មាន ១៥៨ នាក់ជាមនុស្សប្រុស ខណៈ ៧៨ នាក់ទៀតជាមនុស្សស្រី ស្របពេលពួកគេមានវ័យចន្លោះពី ១៤ ទៅ ៧២ ឆ្នាំ។ សម្រាប់ការផ្ដន្ទាទោសវិញ គឺអាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារប្រមាណ ១០ ឆ្នាំ និងប្រាក់ពិន័យផ្សេងៗ។
ក្នុងករណីរកឃើញថាជាប់ពាក់ព័ន្ធនឹងការលាងលុយ ជនសង្ស័យនឹងត្រូវជាប់ពន្ធនាគារដល់ ១០ ឆ្នាំ ឬបង់ប្រាក់ពិន័យកន្លះលានដុល្លារសាំងហ្គាពួរ ឬក៏ទទួលពិន័យទាំង ២ តែម្ដង។
ស្របពេលអ្នកដែលត្រូវបានផ្តន្ទាទោសពីបទធ្វើអាជីវកម្មដើម្បីផ្តល់សេវាបង់ប្រាក់ប្រភេទណាមួយក្នុងប្រទេសសិង្ហបុរីដោយគ្មានអាជ្ញាប័ណ្ណប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១២៥ ០០០ ដុល្លារសិង្ហបុរី ឬទាំងពីរតែម្ដង៕
ប្រភព: CNA