នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស ៣ នៅ​តំបន់​អឺរ៉ុប នឹង​យក​កញ្ចប់​ជំនួយ​ជូន​ប្រជាជន​អ៊ុយក្រែន​ដោយផ្ទាល់

អន្តរជាតិ

នៅ​ថ្ងៃ​អង្គារ​ទី ១៥ មីនា ២០២២ នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ប៉ូឡូញ​បាន​ទម្លាយ​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ ៣ នៅ​តំបន់​អឺរ៉ុប នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Kyiv ដើម្បី​ជួបជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky និង​នាយករដ្ឋមន្ត្រី Denis Shmyhal។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុង​របាយការណ៍​ដែល​បញ្ចេញ​ដោយ​រដ្ឋាភិបាល​ប៉ូឡូញ​បាន​ឲ្យ​ដឹង​ទៀត​ថា នាយករដ្ឋមន្ត្រី Mateusz Morawiecki, ឧបនាយករដ្ឋមន្ត្រី Jarosław Kaczyński, នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆែក Petr Fiala និង​នាយករដ្ឋមន្ត្រី​នៃ​ស្លូវេនី Janez Janša នឹង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​អ៊ុយក្រែន ក្នុង​នាម​ជា​តំណាង​នៃ​ក្រុមប្រឹក្សា​តំបន់​អឺរ៉ុប។

“ដំណើរ​ទស្សនកិច្ច​មួយ​នេះ​គឺ​រៀបចំ​ឡើង បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​ក្រុមប្រឹក្សាភិបាល​តំបន់​អឺរ៉ុប Charles Michel និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von de Leyen”។ នេះ​បើតាម​អំណះអំណាង​ដែល​មាន​នៅ​ក្នុង​របាយការណ៍​។

“​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ចំពោះ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​អ៊ុយក្រែន ខណៈ​គោលបំណង​មួយ​ទៀត​គឺ​នាំយក​កញ្ចប់​ជំនួយ​ទៅកាន់​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន​ដោយ​ផ្ទាល់”៕

ប្រភព: CNN