រហូតមកដល់ពេលនេះ តម្លែប្រេងសាំង នៅលើពិភពលោក កំពុងតែមានការកើនឡើងខ្លាំង ដោយក្នុងនោះក៏រួមមានទាំងប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ ខណ:តម្លៃដែលបានកើនឡើងខ្លាំងបែបនេះ ដោយសារតែបញ្ហាសេដ្ឋកិច្ច ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការវាយប្រហារ និងចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន កាលពីចុងខែមុនមក ។
ហើយយ៉ាងណា បើយោងតាមរបាយការណ៍ពី Global Petrol Prices គិតត្រឹមថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នេះ បានធ្វើការបង្ហាញពីតម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ នៅបណ្តាប្រទេសក្នុងតំបន់អាស៊ានយើង ៖
១. ម៉ាឡេស៊ី តម្លៃ ០,៤៨ ដុល្លារ (១ ៩៧៤ រៀល) ក្នុងមួយលីត្រ
២. ឥណ្ឌូនេស៊ី តម្លៃ ០,៨៩ ដុល្លារ (៣ ៦៣៩ រៀល) ក្នុងមួយលីត្រ
៣. កម្ពុជា តម្លៃ ១,១៦ ដុល្លារ (៤ ៧០០ រៀល) ក្នុងមួយលីត្រ
៤. មីយ៉ាន់ម៉ា តម្លៃ ១,១៦ ដុល្លារ (៤ ៧០២ រៀល) ក្នុងមួយលីត្រ
៥. វៀតណាម តម្លៃ ១,១៩ ដុល្លារ (៤ ៨៣៦ រៀល) ក្នុងមួយលីត្រ
៦. ហ្វីលីពីន តម្លៃ ១,៣១ ដុល្លារ (៥ ៣៤២ រៀល) ក្នុងមួយលីត្រ
៧. ថៃ តម្លៃ ១,៤២ ដុល្លារ (៥ ៧៧៤ រៀល) ក្នុងមួយលីត្រ
៨. ឡាវ តម្លៃ ១,៦២ ដុល្លារ (៦ ៥៧៨ រៀល) ក្នុងមួយលីត្រ
៩. សិង្ហបុរី តម្លៃ ២,១៨ ដុល្លារ (៨ ៨៥៨ រៀល) ក្នុងមួយលីត្រ
យ៉ាងណា តម្លៃប្រេងសាំងធម្មតា នៅក្នុងប្រទេសកម្ពុជាយើង ត្រូវបានកំណត់លក់ក្នុងតម្លៃ ៥ ៣០០ រៀល ក្នុងមួយលីត្រ ពោលគឺឡើងចំនួន ៥០០ រៀល ដោយគិតចាប់ពីថ្ងៃទី ១៦ មីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ទើបតែប្រកាសអំពីការកំណត់តម្លៃប្រេងសាំងថ្មី នាព្រឹកថ្ងៃទី ១៦ មីនានេះ ៕
ប្រភព: Global Petrol Prices