កាលពីថ្ងៃពុធទី ១៦ មីនា ក្រុមហ៊ុន Hyundai Motor Group បានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីថ្មី ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនេះគឺជាផ្នែកមួយនៃគោលដៅរបស់ប្រធានាធិបតី លោក Joko Widodo ក្នុងការអភិវឌ្ឍន៍ ខ្សែសង្វាក់ផ្គតផ្គង់ រថយន្ត EV ពេញលេញ ដោយប្រើប្រាស់ធនធានរ៉ែ របស់ប្រទេស ។
ជាក់ស្តែង នៅក្នុងពិធីសម្ពោធរោងចក្រថ្មីនេះ លោក Widodo បាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់ការលើកទឹកចិត្ត និងបានលុបចោលខ្សែខណ្ឌក្រហម ដើម្បីព្យាយាមជំរុញ ក្នុងការវិនិយោគ និងអភិវឌ្ឍទៅលើ EV ។
លើសពីនេះ ប្រធានាធិបតីរូបនេះ បន្តទៀតថា ” យើងត្រូវតែក្លាយជាតួអង្គសំខាន់ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ជាសកល។ ប្រទេសយើងមានធនធានរ៉ែធំៗ ដែលអាចប្រើប្រាស់ សម្រាប់ការអភិវឌ្ឍលើវិស័យនេះបាន ” ។
គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ី គឺជាអ្នកផលិតរ៉ែនីកែលដ៏សំខាន់បំផុត ដែលជាធាតុផ្សំ សម្រាប់ធ្វើជាអាគុយរថយន្តអគ្គិសនីតែម្តង ។
បញ្ជាក់ទៀតថា ការអភិវឌ្ឍន៍ទៅលើធនធានធម្មជាតិរបស់ឥណ្ឌូនេស៊ី គឺជាគោលដៅសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រធានាធិបតីលោក Widodo ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងបង្កើតការងារនៅក្នុងស្រុកផងដែរ ៕
ប្រភព: CNA