ច្រើនជាង​ពាក់កណ្ដាល​នៃ​មហាសេដ្ឋី​ឥណ្ឌា គឺ​កើត​ចេញ​ពី​ការ​រកស៊ី​ដោយ​បាត​ដៃទទេ

អន្តរជាតិ

ប្រទេស​ឥណ្ឌា​គឺ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ពោល​គឺ​មាន​ប្រជាជន​រស់នៅ​ប្រមាណ ១,៣៨ ពាន់​លាន​នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​ទី ២ លើ​លោក ឥណ្ឌា​ក៏​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ជា​ប្រទេស​មាន​មហាសេដ្ឋី​ច្រើន​បំផុត បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដូចគ្នា។ នេះ​បើតាម​របាយការណ៍​ចុះផ្សាយ​ដោយ Wikipedia កាលពី​ឆ្នាំ ២០២១។

​និយាយ​ដល់​រឿង​មហាសេដ្ឋី មាន​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ពោល គឺ​មហាសេដ្ឋី​ ៥៩% នៃ​ផ្ទៃប្រទេស គឺ​ជា​អ្នកជំនួញ​រកស៊ី​ដោយ​បាត​ដៃ​ទទេ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​បំផុត​មួយ។

នេះ​វា​បាន​ស​បញ្ជាក់​ថា សហគ្រិន​នៅ​សម័យ​ថ្មី​នេះ គឺ​មាន​គំនិត​ឆ្លាតវៃ ដែល​អាច​រក​បាន​ធនធាន​យ៉ាងច្រើន​សម្រាប់​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ខណៈ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី​រកស៊ី​ជោគជ័យ​ជាង​បុរស​ស្ទើរ​គ្រប់​វិស័យ​នៅ​ប្រទេស​ឥណ្ឌា៕

ប្រភព: Indianewengland