សម្រាប់ឆ្នាំ ២០២២ នេះ ចំនួនមហាសេដ្ឋីទូទាំងពិភពលោកហាក់មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ដោយបានឡើងដល់ ៣ ៣៨១ នាក់ទូទាំងពិភពលោក ច្រើនជាងឆ្នាំមុន ១៥៣ នាក់។

ដោយឡែក ក្នុងចំណោមមហាសេដ្ឋីថ្មី ១៥៣ នាក់ ប្រទេសចិនយកអស់ប្រហែលពាក់កណ្ដាល ពោលគឺ ៧៥ នាក់ ខណៈស្ថិតិមហាសេដ្ឋីមានបំផុតប្រចាំប្រទេសកើនឡើងដល់ ១ ១៣៣ នាក់ ជាប់ឈ្មោះជាប្រទេសមានមហាសេដ្ឋីច្រើនបំផុតលើលោក។

ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើសហរដ្ឋអាមេរិកដែលមានមហាសេដ្ឋី ៧១៦ នាក់ ខណៈឥណ្ឌាជាប់លេខ៣ ជាមួយតួលេខមហាសេដ្ឋី ២១៥ នាក់។

ក្រៅពីជាប្រទេសមានមហាសេដ្ឋីច្រើនបំផុតលើលោក ទីក្រុងធំៗ ៥ របស់ចិនក៏បានជាប់នៅក្នុងបញ្ជីទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោកដូចគ្នា ខណៈ Top 3 គឺចិនម៉ៅផ្ដាច់តែម្ដង។
តោះ! កុំនៅរង់ចាំយូរ សូមទៅតាមដានបញ្ជីឈ្មោះទីក្រុងទាំងនោះដូចតទៅ៖
- ទីក្រុងប៉េកាំង ប្រទេសចិនមានមហាសេដ្ឋីរស់នៅ ១៤៤ នាក់
- ទីក្រុងសៀងហៃ ប្រទេសចិនមានមហាសេដ្ឋីរស់នៅ ១២១ នាក់
- ទីក្រុង Shenzhen ប្រទេសចិនមានមហាសេដ្ឋីរស់នៅ ១១៣ នាក់
- ទីក្រុង New York សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅ ១១០ នាក់
- ទីក្រុង London ចក្រភពអង់គ្លេស មានមហាសេដ្ឋីរស់នៅ ១០១ នាក់
- ទីក្រុង Hong Kong តំបន់រដ្ឋបាលពិសេសចិន មានមហាសេដ្ឋីរស់នៅ ៨៥ នាក់
- ទីក្រុង Mumbai ប្រទេសឥណ្ឌា មានមហាសេដ្ឋីរស់នៅ ៧២ នាក់
- ទីក្រុង Hangzhou ប្រទេសចិន មានមហាសេដ្ឋីរស់នៅ ៦៨ នាក់
- ទីក្រុង San Francisco សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅ ៦២ នាក់
- ទីក្រុង Moscow ប្រទេសរុស្ស៊ី មានមហាសេដ្ឋីរស់នៅ ៥៨ នាក់
បញ្ជាក់ដែរថា ទិន្នន័យខាងលើគឺបានមកពីរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់គេហទំព័រ Hurun Report៕
ប្រភព: Nikkei