និយាយពីមហាសេដ្ឋីមានបំផុតលើលោក គ្រប់គ្នាប្រាកដជានឹកឃើញដល់ Elon Musk ដែលមានទ្រព្យសម្បត្តិប្រមាណជាង ២០០ ពាន់លានដុល្លារ ដែលលោកថែមទាំងជាមហាសេដ្ឋីមានបំផុតនៅសហរដ្ឋអាមេរិកផងដែរ។
ហើយបើនិយាយពីមហាសេដ្ឋីមានបំផុតនៅអាស៊ី គឺលោក Mukesh Ambani ដែលទើបនឹងទទួលបានងារជាស្ដេចត្រាញ់មានដាច់គេនៅអាស៊ីម្ដងទៀតជាមួយទំហំទ្រព្យសម្បត្តិ ១០៣ ពាន់លានដុល្លារ ក្រោយប្រកួតជាមួយមហាសេដ្ឋីរួមសញ្ជាតិ Gautam Adani អស់រយៈពេលជាច្រើនសប្ដាហ៍។
ចុះបើនិយាយដល់តំបន់អឺរ៉ុបវិញ តើអ្នកដឹងថា បុគ្គលរូបណាទើបជាមហាសេដ្ឋីមានបំផុតប្រចាំតំបន់អឺរ៉ុបដែលមានឥទ្ធិពលសេដ្ឋកិច្ចដ៏ខ្លាំងលើលោកមួយនេះ? ចម្លើយគឺ ប្រធានក្រុមហ៊ុន LVMH លោក Bernard Arnault គឺជាអ្នកមានបំផុតនៅអឺរ៉ុប ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១៤៦ ពាន់លានដុល្លារ។
បើសិនចង់ដឹងថា ក្រៅពីមហាសេដ្ឋីបារាំង តើអ្នកមានបំផុត ៩ រូបផ្សេងទៀតជាអ្នកណា? សូមក្រឡេកទៅមើលបញ្ជីឈ្មោះនៅខាងក្រោមដូចតទៅ៖
- Bernard Arnault ប្រទេសបារាំង ជាប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិប្រមាណ ១៤៦ ពាន់លានដុល្លារ
- Francoise Bettencourt Meyers ប្រទេសបារាំង ជាប្រធានក្រុមហ៊ុន L’Oreal មានទ្រព្យសម្បត្តិប្រមាណ ៧៩,៦ ពាន់លានដុល្លារ
- Amancio Ortega ប្រទេសអេស្ប៉ាញ ជាស្ថាបនិកក្រុមហ៊ុន Inditex មានទ្រព្យសម្បត្តិប្រមាណ ៤៩,៦ ពាន់លានដុល្លារ
- Klaus-Michael Kuehne ប្រទេសអាល្លឺម៉ង់ ជាប្រធានកិត្តិយសក្រុមហ៊ុន Kuehne + Nagel មានទ្រព្យសម្បត្តិប្រមាណ ៤៣,៨ ពាន់លានដុល្លារ
- François Pinault ប្រទេសបារាំង ជាប្រធានក្រុមហ៊ុន Keringមានទ្រព្យសម្បត្តិប្រមាណ ៤៣,៧ ពាន់លានដុល្លារ
- Giovanni Ferrero ប្រទេសអ៊ីតាលី ជាប្រធានក្រុមហ៊ុន Ferrero Rocher មានទ្រព្យសម្បត្តិប្រមាណ ៣៥,១ ពាន់លានដុល្លារ
- Pallonji Mistry ប្រទេសអៀរឡង់ ជាម្ចាស់ក្រុមហ៊ុន Shapoorji Pallonji Group មានទ្រព្យសម្បត្តិប្រមាណ ៣៣,១ ពាន់លានដុល្លារ
- Leonardo Del Vecchio ប្រទេសអ៊ីតាលី ជាម្ចាស់ភាគហ៊ុនធំបំផុតមួយនៅក្រុមហ៊ុន EssilorLuxottica មានទ្រព្យសម្បត្តិ ២៩,៧ ពាន់លានដុល្លារ
- Dieter Schwarz ប្រទេសអាល្លឺម៉ង់ ជាម្ចាស់ក្រុមហ៊ុន Schwarz-Gruppe ដែលជាក្រុមហ៊ុនលក់រាយធំបំផុតមួយនៅអឺរ៉ុប មានទ្រព្យសម្បត្តិ ២៨,១ ពាន់លានដុល្លារ
- Alain Wertheimer ប្រទេសបារាំង ជាស្ថាបនិកក្រុមហ៊ុនដ៏ល្បីលើពិភពលោក Chanel មានទ្រព្យសម្បត្តិ ២៥,៧ ពាន់លានដុល្លារ៕
ប្រភព: Ceoworld