ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់អង់គ្លេស McLaren កំពុងត្រៀមបើកដំណើរការ កន្លែងដាក់តាំងបង្ហាញ (Showroom) នៅទីក្រុងហូជីមិញ ក្នុងប្រទេសវៀតណាម ចាប់ពីត្រីមាសទី ២ ឆ្នាំនេះ តទៅ ។
ជាក់ស្តែងនៅក្នុងពេលថ្មីៗនេះ វាត្រូវបានប្រកាសថា ក្រុមហ៊ុន S&S Automootive ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ នឹងទទួលបានសិទ្ធិនាំចូល និងចែកចាយរថយន្ត McLaren ក្នុងប្រទេស ស្របពេលពួកគេក៏ជាអ្នកចែកចាយរថយន្តប្រណីតម៉ាក Rolls-Royce ផងដែរ ។
គួរឱ្យដឹងផងដែរថា ប្រទេសវៀតណាម គឺជាទីផ្សារទី ៤១ ហើយរបស់ McLaren ជាមួយនឹងអ្នកតំណាងឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិអនុញ្ញាតក្នុងការលក់ ស្របពេល Ferrari , Lamborghini និង Aston Martin បានចូលមកក្នុងប្រទេសវៀតណាមរួចហើយ ។
យ៉ាងណា នៅឆ្នាំ ២០១៩ នាយកប្រតិបតិ្តរបស់ McLaren លោក Mike Flewitt បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលមួយនេះ បានព្យាយាមបើកការចែកចាយ នៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន ៕
ប្រភព: VN Express