កាលពីថ្មីៗនេះ មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានប្រកាសថា នឹងបើករោងចក្រតំឡើងរថយន្ត Tesla លើកដំបូងនៅតំបន់អឺរ៉ុបជាមួយកញ្ចប់ថវិកាប្រមាណ ៥,៥ ពាន់លានដុល្លារ។

ទីតាំងដែលរោងចក្រ Tesla នឹងមានរំលេចរូបរាងមកនោះគឺនៅតំបន់ Grünheide នៃប្រទេសអាល្លឺម៉ង់ ដែលកាលពីឆ្នាំ ២០១៩ នាយកប្រតិបត្តិរូបនេះធ្លាប់បង្ហើបដែរថា អាល្លឺម៉ង់គឺពិតជាសក្ដិសមបំផុតសម្រាប់ដំណើរការតំឡើងរថយន្ត Tesla។

ដោយឡែក រោងចក្រនៅអាល្លឺម៉ង់មួយនេះ គឺជាកន្លែងតំឡើងរថយន្តធំបំផុតទី ៣ របស់ Tesla បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ខណៈលឺល្ហៀងៗថា រោងចក្រនៅរដ្ឋតិចសាស់មួយទៀតអាចនឹងលេចរូបរាងនាពេលឆាប់ៗខាងមុខ។

យ៉ាងណា New York Times បានបញ្ជាក់ដែរថា រដ្ឋាភិបាលអាល្លឺម៉ង់បានដាក់លក្ខខណ្ឌមួយ បើសិនជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចង់ឈរជើងនៅប្រទេសសមាជិកអឺរ៉ុប គឺ Tesla ត្រូវតែរុះរើសំណង់របស់ពួកគេចេញភ្លាម បើសិនជារដ្ឋាភិបាលបដិសេធគម្រោងខាងលើដោយប្រការណាមួយ ហើយ Elon Musk នឹងគ្មានសិទ្ធតវ៉ាដាច់ខាត៕
ប្រភព: nairametrics