ក្រុមហ៊ុនវៀតណាម និងឡាវ គ្រោងចាប់ដៃគ្នាសាងសង់ផ្លូវដែកតម្លៃ ៥ ពាន់លានដុល្លារ តភ្ចាប់ប្រទេសទាំងពីរ

អន្តរជាតិ

ក្រុមហ៊ុនវៀតណាម FLC នឹងចាប់ដៃគ្នាជាមួយក្រុមហ៊ុន Petroleum Trading Lao Public Company របស់ឡាវ ដើម្បីសាងសង់ផ្លូវដែកមួយខ្សែ តម្លៃ ៥ ពាន់លានដុល្លារ ដែលតភ្ចាប់រវាងប្រទេសទាំង ២ ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនធំៗ របស់ប្រទេសទាំង ២ នេះ បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដែលធ្វើឡើងនៅឯទីក្រុងវៀងចន្ទន៍ប្រទេសឡាវ កាលពីពេលថ្មីៗនេះ ។

យ៉ាងណាគម្រោងផ្លូវរថភ្លើងមួយខ្សែនេះ នឹងមានប្រវែងសរុបប្រមាណ ៥៥៥ គីឡូម៉ែត្រ ដែលនឹងត្រូវតភ្ចាប់ពីរដ្ឋធានីវៀងចន្ទន៍របស់ឡាវ ទៅកាន់កំពង់ផែ Vung Ang ក្នុងខេត្ត Quang Binh ប្រទេសវៀតណាម ខណ:ការសាងសង់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើម នៅត្រីមាសចុងក្រោយ ក្នុងឆ្នាំនេះ ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន FLC របស់វៀតណាម នឹងទទួលបន្ទុកសាងសង់ ប្រវែង ១០៣ គីឡូម៉ែត្រ ពីព្រំដែន Cha Lo ទៅកាន់កំពង់ផែ ខណ:ផ្នែកខាងក្នុងប្រទេសឡាវវិញ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Petro Trade ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនចែកចាយប្រេងដ៏ធំបំផុត របស់ប្រទេសឡាវ ។

មិនតែប៉ុណ្ណោះ ផ្លូវដែកថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអាចពង្រឹងសមត្ថភាពក្នុងការដឹកជញ្ជូនពីកំពង់ផែ និងសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសវៀតណាម ជាមួយនឹងប្រទេសជិតខាង ៕

ប្រភព: VN Express