NATO នឹង​លូក​ដៃ បើ​សិន​រុស្ស៊ី​ហ៊ាន​ប្រើ​អាវុធ​មួយ​ប្រភេទ​លើ​អ៊ុយក្រែន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី​អាមេរិក​ Joe Biden បាន​ទម្លាយ​ឲ្យ​ដឹង​ថា អង្គការ North Atlantic Treaty Organization ហៅ​កាត់ NATO នឹង​លូកដៃ​ចូល​ក្នុង​វិវាទ​រុស្ស៊ី-អ៊ុយក្រែន ក្នុង​ករណី​រុស្ស៊ី​ប្រើប្រាស់​អាវុធ​គីមី​សម្រាប់​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​ពួកយើង​នឹង​ធ្វើការ​ឆ្លើយតប​ភ្លាមៗ បើសិន​ជា​គាត់ (រុស្ស៊ី) ប្រើប្រាស់​វា (អាវុធគីមី)​ក្នុង​សង្គ្រាម”។ នេះ​បើ​តាម​សម្ដី​របស់​លោក Biden បាន​និយាយ ពេលសួរ​តើ​សហរដ្ឋអាមេរិក និង NATO នឹង​ចូលដៃ​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ដែរ​ទេ។

ចំណុច​សំខាន់​មួយ​ទៀត​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​មួយ​នេះ​គឺ អង្គ​លេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា NATO បាន​ត្រៀម​រួចស្រេច​ក្នុង​ការ​បញ្ជា​ឲ្យ​ប្រើប្រាស់​ទាំង​អាវុធគីមី អាវុធជីវសាស្ត្រ និង​ប្រព័ន្ធការពារ​គ្រាប់បែក​នុយក្លេអ៊ែរ​ បើសិន​ជា​រុស្ស៊ី​ប្រើប្រាស់​អាវុធគីមី​ទៅ​លើ​អ៊ុយក្រែន ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ធម្មជាតិ។

បញ្ជាក់​ដែរ​ថា ការ​សម្រេចចិត្ត​របស់​ NATO គឺ​ធ្វើឡើង​ក្រោយ​ប្រធានាធិបតី Vladimir Putin បដិសេធ​មិន​ព្រម​លុបចោល​ការ​ប្រើប្រាស់​គ្រាប់បែក​នុយក្លេអ៊ែរ​ទៅ​លើ​អ៊ុយក្រែន ស្របពេល​អ្នកនាំពាក្យ Dmitry Peskov បាន​ទម្លាយ​ថា បើសិន​ជា​មាន​ការ​គម្រាមកំហែង​លើ​អថិរភាព​របស់​រុស្ស៊ី នោះ​ពួកគេ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចុងក្រោយ​គឺ​ បាញ់គ្រាប់បែក​នុយក្លេអ៊ែរ៕

ប្រភព: Livemint