ក្រុមហ៊ុនបរទេសជាង ៤០០ នៅក្នុងប្រទេសរុស្ស៊ី ដែលភាគច្រើនមកពីប្រទេសនៅលោកខាងលិច បានផ្អាកសកម្មភាពអាជីវកម្ម ឬឈានដល់ការប្រកាសដកខ្លួនចេញទាំងស្រុង ចាប់តាំងពីមានការឈ្លានពានរបស់កងទ័ពរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ។ តែទោះជាយ៉ាងណាក៏ដោយ នៅតែមានក្រុមហ៊ុនបរទេសចំនួន ៤១ ដែលបន្តបើកដំណើរការនៅក្នុងប្រទេសរុស្ស៊ី ។
គួរឱ្យដឹងថា បើទោះបីជាក្រុមហ៊ុនបរទេស ដែលបានប្រកាសដកខ្លួនចេញពីប្រទេសរុស្ស៊ី មានការកើនឡើងជារៀងរាល់ថ្ងៃក៏ដោយ ក៏នៅតែមានក្រុមហ៊ុនចំនួន ដែលកាន់កាប់ដោយម្ចាស់ពហុជាតិសាសន៍ នៅតែបន្តមានភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ និងបន្តបើកការរកស៊ីរបស់ពួកគេ នៅរុស្ស៊ីដដែល ហើយមិនបានចាត់វិធានការ ដើម្បីធ្វើពិហិការ ឬដកខ្លួនចេញពីទីផ្សារប្រទេសមួយនេះឡើយ ។
ជាក់ស្តែងក្រុមហ៊ុន ដែលនៅប្រកាន់ជំហររបស់ពួកគេ មិនព្រមដកខ្លួនចេញនោះ គឺភាគច្រើនមកពីប្រទេសលោកខាងលិច ខណ:សហរដ្ឋអាមេរិក និងបារាំង ឈរនៅលើគេ ស្របពេលក្រុមហ៊ុនដែលនៅសល់ គឺស្ទើរតែទាំងស្រុងមកពីអាស៊ីបូព៌ា ជាពិសេសចិន តៃវ៉ាន់ និងហុងកុងជាដើម ។
យ៉ាងណា ខាងក្រោមននេះ គឺជាក្រុមហ៊ុនចំនួនន ៤១ ដែលមិនបានដកខ្លួនចេញពីប្រទេសរុស្ស៊ី ខណ:នេះបើយោងទៅតាមការចុះផ្សាយដោយ Yale School កាលពីថ្ងៃទី ២៥ ខែមីនាកន្លងទៅ ។
ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក
- Ball Corporation
- Cloudflare
- doTerra
- FM Global
- Grief
- International Paper
- IPG Photonics
- Koch Industries
- Manitowoc
- SC Johnson
- Titan International
- Young Living
ក្រុមហ៊ុនរបស់បារាំង
- Auchan-Retail
- Carrefour
- Decathlon
- ID Logistics
- Leroy Merlin
- Societe Generale
ក្រុមហ៊ុនរបស់ចិន
- Alibaba
- Didi
- Huawei
- Tencent
- Xiaomi
ក្រុមហ៊ុនរបស់តៃវ៉ាន់
- Acer
- Asus
- MSI
ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស
- AstraZeneca
- Metro
ក្រុមហ៊ុនរបស់ប៉ូឡូញ និង ស្វីស
- Cersanit
- Polpharma
- Switzerland
- Credit Suisse
- Glencore
ក្រុមហ៊ុនមកពីប្រទេសដទៃទៀត
- Calfrac Well Services (កាណាដា)
- Gruma (ម៉ិចសិកូ)
- Knauf (អាល្លឺម៉ង់)
- Lenovo (ហុង កុង)
- Liebrecht & Wood (ប៊ែលហ្ស៊ិក)
- MOLGroup (ហុងគ្រី)
- Naspers (អាហ្វ្រិក ខាងត្បូង)
- Raiffeisen Bank International (អូទ្រីស)
- Turkish Airlines (តួកគី)
ប្រភព: Investmentmonitor