កាលពីពេលថ្មីៗនេះ មានករណីអគ្គិភ័យបានឆាបឆេះនៅឃ្លាំងផ្ទុកប្រេងមួយកន្លែងនៅទីក្រុង Belgorod ប្រទេសរុស្ស៊ី ហើយទីក្រុងមួយនេះគឺ នៅកៀកព្រំប្រទល់អ៊ុយក្រែនតែម្ដង ដែលធ្វើឲ្យអាជ្ញាធរប្រចាំតំបន់ធ្វើការចោទប្រកាន់ពេញទំហឹងថា នេះគឺជាស្នាដៃរបស់កងកម្លាំងអ៊ុយក្រែន។

អាជ្ញាធរប្រចាំតំបន់ Belgorod គឺលោក Vyacheslav Gladkov បានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកបង្កឲ្យមានករណីអគ្គិភ័យមួយនេះ ដោយមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនោះឡើយ។

“ករណីអគ្គិភ័យបានឆាបឆេះនោះគឺជាការបង្កដោយការទម្លាក់គ្រាប់បែកពីកងកម្លាំងអ៊ុយក្រែន ដោយមានឧទ្ធម្ភាគចក្រ ២ គ្រឿងរបស់ពួកគេ បានហោះចូលមកទឹកដីរបស់សហព័ន្ធរុស្ស៊ីនៅរយៈកម្ពស់ដ៏ទាបបំផុត។ សំណាងល្អគ្មានជនរងគ្រោះធ្ងន់ធ្ងរក្នុងហេតុការណ៍នេះឡើយ”។ នេះបើតាមសម្ដីរបស់ Gladkov បាននិយាយ។
យ៉ាងណា អំណះអំណាងខាងលើគឺជាការចោទប្រកាន់ពីសំណាក់អាជ្ញាធររុស្ស៊ីតែប៉ុណ្ណោះ ខណៈ CNN គឺមិនអាចសុំសេចក្ដីបំភ្លឺឲ្យបានច្បាស់ក្នុងរឿងរ៉ាវមួយនេះ។

បញ្ជាក់ដែរថា Belgorod គឺមានទីតាំងនៅកៀកនឹងភាគឦសាននៃព្រំប្រទល់រុស្ស៊ី និងអ៊ុយក្រែន ខណៈទីក្រុងមួយនេះគឺត្រូវបានចាត់ទុកជាជុំរុំរបស់ទាហានរុស្ស៊ី បន្ទាប់ពីបើកការឈ្លានពានទៅលើអ៊ុយក្រែនកាលពីប៉ុន្មានសប្ដាហ៍មុន៕
ប្រភព: CNN