យោងតាមសារព័ត៌មានចុះផ្សាយដោយ Forbes បានឲ្យដឹងថា នៅឆ្នាំ ២០២២ នេះប្រទេសហ្វីលីពីនមានការកើនឡើងនៃចំនួនមហាសេដ្ឋី ៣ នាក់បន្ថែម ដែលធ្វើឲ្យមានតួលេខសរុប ២០ នាក់។

បើទោះជាមានចំណូលថ្មី ៣ នាក់បន្ថែមក្ដី តែងារជាអ្នកមានបំផុតប្រចាំប្រទេសនៅតែមិនអាចរបូតពីដៃរបស់ស្ដេចត្រាញ់អចលនទ្រព្យ Manny Villar ដដែល ដោយលោកនៅតែជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសហ្វីលីពីន ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៨,៣ ពាន់លានដុល្លារ។

ជាមួយទំហំទ្រព្យសម្បត្តិជាង ៨ ពាន់លានដុល្លារ Villar គឺជាអ្នកមានបំផុតទី ២៦៣ នៅលើពិភពលោក ខណៈកាលពីឆ្នាំទៅបុរសម្នាក់នេះគឺនៅលំដាប់លេខរៀងទី ៣៥២ ជាមួយទ្រព្យសម្បត្តិ ៧,២ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយ Forbes។
ដោយឡែក បុគ្គលដែលទើបទទួលងារជាមហាសេដ្ឋីថ្មីៗនេះគឺ គូស្វាមីភរិយា Dennis Anthony Uy និង Maria Grace Uy លោកស្រី Betty Ang និងសមាជិកនៃគ្រួសារត្រកូល Genomal៕
ប្រភព: Inquirer