ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបទេសចិនបានចេញមុខព្រមានដល់អ្នកស្រី Nancy Pelosi ដែលមានតួនាទីជាប្រធានសភាតំណាងសហរដ្ឋអាមេរិក ក្រោយទទួលបានដំណឹងថា អ្នកស្រីមានគម្រោងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់នាសប្ដាហ៍ក្រោយ។

ភាគីខាងចិនបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចមួយនោះអាចនឹងធ្វើឲ្យចំណងមិត្តភាពរវាងចិន និងអាមេរិកមានភាពល្អក់កករ ដ្បិតលោក Zhao Lijian ដែលមានតួនាទីជារដ្ឋមន្ត្រីនៅក្រសួងការបរទេសបានបញ្ជាក់ថា ចិននឹងប្រឆាំងនូវរាល់ទំនាក់ទំនងផ្លូវការរវាងអាមេរិក និងតៃវ៉ាន់។

យ៉ាងណា ព័ត៌មានផ្លូវការទាក់ទងនឹងដំណើរទស្សនកិច្ចខាងលើ គឺនៅមិនទាន់សម្រេចច្បាស់លាស់នៅឡើយ ដោយភាគីទាំងការិយាល័យអ្នកស្រី Pelosi និងរដ្ឋាភិបាលតៃវ៉ាន់សុទ្ធតែមិនបានចេញមុខបកស្រាយពីបញ្ហាមួយនេះ៕
ប្រភព: Kelo