ហុងគ្រី ជាប្រទេសរបស់សភាពអឺរ៉ុបដំបូងគេ ដែលប្រកាសថានឹងទិញឧស្ម័នពីរស្ស៊ី ដោយប្រើរូបិយប័ណ្ណរូប

អន្តរជាតិ

ថ្មីៗនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសហុងគ្រី ហាក់ដូចជាបានបំពានទៅនឹងការដាក់ទណ្ឌកម្មរបស់សភាពអឺរ៉ុប បន្ទាប់ពីបាននិយាយថា ខ្លួននឹងប្រើប្រាស់រូបិយប័ណ្ណរូប (Ruble) ដើម្បីទិញយកឧស្ម័នពីប្រទេសរុស្ស៊ី ចំពេលដែលប្រធានាធិបតីរុស៊្សី លោកវ្ល៉ាឌីមៀពូទីន កំពុងធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយប្រាប់អ្នកយកព័ត៌មានក្នុងសប្តាហ៍នេះថា ” យើងមិនមានបញ្ហាអ្វីនោះឡើយ ក្នុងការទូទាត់ជាប្រាក់រូប របស់រុស្ស៊ី ។ ហើយប្រសិនបើជនជាតិរុស្ស៊ីសុំឱ្យយើងធ្វើដូច្នេះ យើងនឹងទូទាត់ជាប្រាក់រូប ” ។

គួរឱ្យដឹងផងដែរថា ប្រទេសហុងគ្រីគឺជាសមាជិកនៃសហភាពអឺរ៉ុប និងអង្គការ NATO បើទោះបីជា លោក Orban គឺជាសម័្ពន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីនក៏ដោយ ។

រំលឹកថាកាលពីពេលកន្លងទៅ លោក ពូទីន បានគំរាមបញ្ឈប់ការបញ្ចេញឧស្ម័នរបស់ខ្លួន ទៅកាន់អឺរ៉ុប ប្រសិនបើបណ្តាប្រទេស ដែលរុស្ស៊ីចាត់ចូលបញ្ជីជាប្រទេស “មិនរាក់ទាក់” របស់ខ្លួន មិនព្រមទូទាត់ជារូបិយប័ណ្ណរូប ទេនោះ ។

យ៉ាងណា ចំពោះការប្រកាសរបស់ប្រធានធិតីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនតម្លៃរូបិយប័ណ្ណរុស្ស៊ី ខណ:ដំបូងឡើយ ប្រាក់រូប បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំទិស បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ។ ប៉ុន្តែថ្មីៗនេះ រូបិយប័ណ្ណរបស់រុស្ស៊ី បានស្ទុះងើបឡើងវិញ គួរឱ្យភ្ញាក់ផ្អើលបំផុត ។

បញ្ជាក់ផងដែរថា រុស្ស៊ីគឺជាប្រទេសដែលផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតមួយ សម្រាប់ទ្វីបអឺរ៉ុប ដែលមានរហូតដល់ទៅ ៤០% នៃតម្រូវការសរុប សម្រាប់ហ្គាសចម្អិនអាហារ ហើយប្រសិនបើរុស្ស៊ី កាត់ផ្តាច់ការផ្គត់ផ្គង់នោះ បណ្តាប្រទេសនៅអឺរ៉ុប នឹងអាចខ្វះខាតឧស្ម័នប្រើប្រាស់ធ្ងន់ធ្ងរជាក់ជាមិនខាន ៕

ប្រភព: Businessinsider