ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលធ្វើឡើងពីសំណាក់ប្រទេសលោកខាងលិច ដើម្បីជាឆ្លើយតបទៅនឹងការឈ្លានពានររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសមួយនេះ បាត់បង់យន្តហោះពាណិជ្ជកម្មចំនួន ៧៩ គ្រឿង ដែលស្មើនឹងជិត ១០% នៃយន្តហោះសរុបទាំងអស់របស់ពួកគេ ។
គួរឱ្យដឹងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយប្រទេសជាច្រើន តម្រូវឱ្យក្រុមហ៊ុនជួលយន្តហោះអន្តរជាតិ ដែលជាម្ចាស់យន្តហោះកំពុងដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានដកហូតមកវិញភ្លាមៗ កាលពីខែមីនា ។
ហើយយ៉ាងណា បើយោងទៅតាម Cirium ដែលជាក្រុមហ៊ុនវិភាគអាកាសចរណ៍ ដែលតាមដានព័ត៌មានអំពីយន្តហោះជុំវិញពិភពលោក បានឱ្យដឹងថា យន្តហោះដែលត្រូវបានដកហូត គឺសុទ្ធសឹងតែស្ថិតនៅខាងក្រៅប្រទេសរុស្ស៊ី ដោយសារក្រុមហ៊ុនជួលទាំងអស់នោះ បានយកហោះរបស់ពួកគេមកកាន់កាប់វិញ ។
មិនតែប៉ុណ្ណោះ Cirium បាននិយាយទៀតថា នៅពេលដែលរុស្ស៊ី ចាប់ផ្តើមបើកការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភ: ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី កំពុងធ្វើប្រតិបត្តិការយន្តហោះពាណិជ្ជកម្មចំនួន ៨៦១ គ្រឿង ទាំងយន្តហោះដឹកអ្នកដំណើរ និងយន្តហោះដឹកទំនិញ ប៉ុន្តែជាងពាក់កណ្តាលនៃយន្តហោះទាំងនោះ សុទ្ធសឹងតែត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនជួលបរទេស ។
បញ្ជាក់ថា ឧស្សាហកម្មអាកាសចរណ៍រុស្ស៊ី បានពឹងផ្នែកខ្លាំងទៅលើយន្តហោះ ដែលផលិតនៅប្រទេសលោកខាងលិច ដូចជាក្រុមហ៊ុន Boeing និង Airbus ហើយយន្តហោះទាំងនោះភាគច្រើន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជួលអាមេរិក និងអឺរ៉ុប៕
ប្រភព: CNN