ថ្វីបើកងកម្លាំងរុស្ស៊ីបានធ្វើការដកទ័ពរបស់ពួកគេចេញពីភូមិសាស្ត្រមួយចំនួននៅប្រទេសអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា សង្គ្រាមបានបញ្ចប់ឡើយ ដ្បិតដំណោះស្រាយជាក់លាក់ និងការព្រមព្រៀងរវាងគ្នា នឹងគ្នានៅមិនទាន់សម្រេចបានដាច់ស្រេចរវាងភាគីទាំងសងខាង។

ដោយសារអ៊ុយក្រែនកំពុងស្ថិតនៅស្ថានការណ៍ដ៏តានតឹងមួយនេះ ប្រទេសជាច្រើនជុំវិញពិភពលោកបានជួយជាជំនួញស្បៀងអាហារ និងកញ្ចប់ជំនួយសប្បុរសធម៌ជាច្រើន ប៉ុន្តែការធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានីនៃប្រទេសមួយនេះគឺមានហានិភ័យនៅឡើយ។

យ៉ាងណា ក្រោយរុស្ស៊ីដកទ័ពចេញពីទីក្រុងគៀវមិនបានប៉ុន្មានផង លោក Boris Johnson ដែលជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបានបង្ហាញសេចក្ដីក្លាហាន ដោយហ៊ានធ្វើដំណើរទស្សនកិច្ចដោយថ្មើរជើងជាមួយប្រធានាធិបតី Volodymyr Zelensky នៅទីក្រុងគៀវ ដោយថែមទាំងបានបង្ហោះវីដេអូនៃដំណើរទស្សនកិច្ចមួយនេះនៅលើគណនីផ្លូវការ Twitter របស់លោកថែមទៀតផង។

បើយោងទៅតាមការបង្ហោះសារនៅលើគណនីបណ្ដាញសង្គមរបស់លោក Johnson បានឲ្យដឹងថា ប្រជាជនអ៊ុយក្រែនគឺមានសេចក្ដីអង់អាចក្លាហានដូចជាសត្វតោ ហើយប្រធានាធិបតី Zelensky គឺមានសមត្ថភាព និងជាសម្លេងនៃសត្វតោមួយនោះ។ អង់គ្លេសនឹងបន្តឈរ និងគាំទ្រជាមួយប្រជាជនអ៊ុយក្រែន”៕
ខាងក្រោមគឺជាវីដេអូទស្សនកិច្ចរបស់លោក Boris Johnson នៅទីក្រុងគៀវកាលពីថ្ងៃទី ០៩ មេសាកន្លងទៅ៖
The Ukrainians have the courage of a lion.
— Boris Johnson (@BorisJohnson) April 9, 2022
President @ZelenskyyUa has given the roar of that lion.
The UK stands unwaveringly with the people of Ukraine.
Slava Ukraini 🇬🇧 🇺🇦 pic.twitter.com/u6vGYqmK4V
ប្រភព: Zeenews