Jack Ma ធ្លាក់​ពី​លេខ ៥ មក​លេខ ៩ ខណៈ​ស្ថាបនិក Pinduoduo បាត់​ពី​បញ្ជី​អ្នកមាន​បំផុត​ចិន​ទាំង ១០ រូប

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ គេហទំព័រ Forbes បាន​បញ្ចេញ​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ឆ្នាំ ២០២២ ហើយ​សម្រាប់​តំណែង​មហាសេដ្ឋី​នៅ​ប្រទេស​ចិន​គឺ​មាន​ផ្លាស់ប្ដូរ​ច្រើន​គួរសម តែ​លោក Zhong Shanshan នៅ​តែ​រក្សា​តំណែង​ជា​អ្នកមាន​បំផុត​ចិន​ដដែល​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ ៦៥,៧ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក​ ស្ថាបនិក Alibaba គឺ Jack Ma ឯណោះ​វិញ បាន​របូត​តំណែង​ពី​អ្នកមាន​បំផុត​ទី ៥ ប្រចាំ​ប្រទេស​កាលពី​ឆ្នាំ​ទៅ មក​នៅ​ត្រឹម​លេខ ៩ នៅ​ឆ្នាំ ២០២២ នេះ ខណៈ​លោក Colin Zheng Huang ដែល​ជា​ស្ថាបនិក Pinduoduo បាន​បាត់​ពី​បញ្ជី​អ្នកមាន Top 10 ប្រចាំ​ប្រទេស​តែម្ដង ដោយ​កាលពី​ឆ្នាំ​ទៅ​លោក​នៅ​លេខ​រៀង​ទី ៦។

បញ្ជាក់​ដែរ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មហាសេដ្ឋី​ Colin របូត​តំណែង​ពី​បញ្ជី​អ្នកមាន​បំផុត​នៅ​ចិន​ គឺ​ដោយសារ​តែ​ក្រោយពេល​រដ្ឋាភិបាល​រឹតបន្តឹង​ផ្នែក​សុវត្ថិភាព​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក តម្លៃ​ភាគហ៊ុន និង​ការ​លក់​របស់ Pinduoduo មានការ​ធ្លាក់ចុះ​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថាបនិក​ក្រុមហ៊ុន​មួយ​នេះ​ខាតបង់​ថវិកា​ជាង ២/៣ ឬ​ប្រមាណ​ជាង ៤០ ពាន់​លាន​ដុល្លារ​ឯណោះ។

ខាងក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ចិនទាំង ១០​រូប​មាន​បំផុត​ប្រចាំ​ឆ្នាំ ២០២២ គិត​ត្រឹម​ខែមីនា៖

  1. Zhong Shanshan មាន​ទ្រព្យសម្បត្តិ​សរុប ៦៥,៧ ពាន់​លាន​ដុល្លារ
  2. Zhang Yiming មាន​ទ្រព្យសម្បត្តិ​សរុប ៥០ ពាន់​លាន​ដុល្លារ
  3. Ma Huateng មាន​ទ្រព្យសម្បត្តិ​សរុប ៣៧,២ ពាន់​លាន​ដុល្លារ
  4. He Xiangjian មាន​ទ្រព្យសម្បត្តិ​សរុប ២៨,៣ ពាន់​លាន​ដុល្លារ
  5. William Lei Ding មាន​ទ្រព្យសម្បត្តិ​សរុប ២៥,២ ពាន់​លាន​ដុល្លារ
  6. Wang Wei មាន​ទ្រព្យសម្បត្តិ​សរុប ២៤,៣ ពាន់​លាន​ដុល្លារ
  7. Qin Yinglin មាន​ទ្រព្យសម្បត្តិ​សរុប ២៤,១ ពាន់​លាន​ដុល្លារ
  8. Li Shufu មាន​ទ្រព្យសម្បត្តិ​សរុប ២៣,៧ ពាន់​លាន​ដុល្លារ
  9. Jack Ma មាន​ទ្រព្យសម្បត្តិ​សរុប ២២,៨ ពាន់​លាន​ដុល្លារ
  10. Huang Shilin មាន​ទ្រព្យសម្បត្តិ​សរុប ២០,៣ ពាន់​លាន​ដុល្លារ៕

ប្រភព: Forbes