Apple ចង់ងាកចេញពីចិន ដោយជ្រើសយកប្រទេសនៅអាស៊ីមួយនេះវិញ ដើម្បីផលិត iPhone 13 របស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុន Apple Inc បានចាប់ផ្តើមបើកការផលិត iPhone 13 របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងចង់ព្យាយាមកាត់បន្ថយការពឹងផ្នែក ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង បើយោងតាមប្រភពមួយបានឱ្យដឹងដឹងថា ទូរស័ព្ទនេះ កំពុងតែត្រូវបានផលិត នៅក្នុងរោងចក្រតៃវ៉ាន់ Foxconn ដែលទទួលបានសិទ្ធិក្នុងការផលិតទូរស័ព្ទពី Apple ហើយមានទីតាំងនៅក្នុងទីក្រុង Sriperumbudur នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ។

មិនតែប៉ុណ្ណោះ វាត្រូវបានគេដឹងថា ក្រុមហ៊ុន Apple បាននឹងកំពុងផ្លាស់ប្តូរផ្នែកខ្លះ នៃការផលិតទូរស័ព្ទ iPhone របស់ខ្លួន ពីប្រទេសចិន ទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសឥណ្ឌា ខណ:ប្រទេសនេះ ជាទីផ្សារស្មាតហ្វូនធំទី ២ របស់ពិភពលោក ហើយក្រុមហ៊ុន Apple ក៏គ្រោងនឹងដំឡើងថេប្លេត iPad របស់ខ្លួន នៅទីនោះផងដែរ ។

គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌា ក៏ដូចជាប្រទេសម៉ិកស៊ិក និងវៀតណាម កាន់តែមានសារ:សំខាន់ ចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្គត់ផ្គង់ សម្រាប់ម៉ាកយីហោអាមេរិក ខណ:ពេលដែលពួកគេកំពុងព្យាយាមធ្វើចម្រុះកម្មផ្នែកផលិតកម្ម ឱ្យឆ្ងាយពីប្រទេសចិន ៕​

ប្រភព: CNA