សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យពិភពលោកកំពុងជួបប្រទះជាមួយនឹងវិបត្តិជាច្រើនដូចជា វិបត្តិសេដ្ឋកិច្ចដែលធ្វើឲ្យតម្លៃប្រេងទូទាំងសកលលោកមានការកើនឡើងខ្ពស់ ហើយក៏នឹងអាចបណ្ដាលឲ្យកើតមានវិបត្តិកង្វះចំណីអាហារធ្ងន់ធ្ងរផងដែរ។

ជាក់ស្ដែង Bank of England បានទម្លាយឲ្យដឹងថា កំណើនអតិផរណានៅចក្រភពអង់គ្លេសបានកើនឡើងដល់ ៧% ជាចំណុចខ្ពស់បំផុតមួយក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងនៃតម្លៃប្រេងយ៉ាងតក់ក្រហល់។

តម្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃបានកើនឡើងដល់ ៧% កាលពីខែមុន ដែលកើនពី ៦,២%កាលពីខែកុម្ភៈ និងច្រើនជាងប្រហែល ០,៧% បើធៀបនឹងខែមីនា ២០២១។ នេះបើតាមការបង្ហាញពីទិន្នន័យទទួលបានពីការិយាល័យស្ថិតិជាតិកាលពីថ្ងៃពុធ។
ដោយឡែក បើតាមការស្រាវជ្រាវពី Reuters បានឲ្យដឹងដែរថា តម្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅអង់គ្លេសកើនឡើងច្រើនជាង ៦,៧% ដែលនេះជាចំណុចខ្ពស់បំផុតចាប់តាំងពីខែមីនា ១៩៩២ ដែលធ្លាប់ឡើងដល់ ៧,១%៕
ប្រភព: FT