Google គ្រោងបោះលុយជាង ៩ ពាន់លានដុល្លារ ទៅក្នុងការិយាល័យ និងកន្លែងផ្ទុកទិន្នន័យខ្លួន នៅឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុន Google មានគម្រោងក្នុងការវិនិយោគទឹកប្រាក់ប្រហែល ៩,៥ ពាន់លានដុល្លារ នៅក្នុងការរិយាល័យ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួន ក្នុងសហរដ្ឋអាមេរិក នៅឆ្នាំនេះ ខណ:ចំនួននេះ គឺជាការកើនឡើង ៧ ពាន់ដុល្លារ កាលពីឆ្នាំ ២០២១ ដោយសារតែក្រុមហ៊ុនបានបើកសាខាថ្មីបន្ថែម និងធ្វើការពង្រីកទីស្នាក់ការរបស់ខ្លួន ដែលមានស្រាប់ ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រុមហ៊ុនមេ Alphabet Inc បាននិយាយកាលពីសប្តាហ៍មុនថា ការវិនិយោគ នៅក្នុងរដ្ឋជាច្រើន នៃទឹកដីសហរដ្ឋអាមេរិក អាចនឹងបង្កើតការងារពេញម៉ោងថ្មីៗ យ៉ាងហោចណាស់ ១២ ០០០ កន្លែង នៅចុងឆ្នាំនេះ ។

គួរឱ្យដឹងថា ក្រុមហ៊ុនខ្នាតយក្សមួយនេះ គ្រោងនឹងបើកការរិយាល័យថ្មីមួយបន្ថែមទៀត នៅទីក្រុងអាត្លង់តា បន្ទាប់ពីបានបើកការរិយល័យរបស់ខ្លួន នៅទីក្រុងញូវយ៉ក ក៏ដូចជាសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល នៅទីក្រុង Boulder រដ្ឋ Colorado និងរួមទាំងការវិនិយោគទៅលើទីតាំងផ្ទុកទិន្នន័យទូទាំងប្រទេសផងដែរ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន បាននិយាយថា ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយនេះ Google បានវិនិយោគជាង ៣៧ ពាន់ដុល្លារ ទៅក្នុងការិយាល័យ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅក្នុងរដ្ឋចំនួន ២៦ ។

គួរឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ ២០២១ ក្រុមហ៊ុន Google បានប្រកាសអំពីគម្រោង ចំណាយ ៧ លានពាន់ដុល្លារ នៅក្នុងឆ្នាំនេះ ដើម្បីពង្រីកការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន នៅសហរដ្ឋអាមេរិក រួមទាំងការដាក់សាច់ប្រាក់ ១ ពាន់លានដុល្លារ ទៅក្នុងរដ្ឋ Caligfornia ផងដែរ ។

រំលឹកថា កាលពីឆ្នាំមុន ក្រុមហ៊ុនបាននិយាយថា ពួកគេចង់ទិញអគារការិយាល័យដ៏ធំមួយ នៅ Manhhattan ក្នុងតម្លៃប្រមាណ ២,១ ពាន់ដុល្លារ ដែលវាគឺជាការទិញលក់អគារការរិយាល័យថ្លៃបំផុត របស់សហរដ្ឋអាមេរិក ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ មក ៕

ប្រភព: Bangkok Post