អាមេរិក​អនុញ្ញាត​ឲ្យ​ជន​ភៀសខ្លួន​អ៊ុយក្រែន​មាន​សិទ្ធ​ស្នាក់នៅ និង​ធ្វើការ​បណ្ដោះអាសន្ន ដោយ​គ្មាន​ឯកសារ​ស្របច្បាប់

អន្តរជាតិ

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ​នេះ រដ្ឋបាល​ Biden បាន​ពង្រីក​សិទ្ធ​សេរីភាព​ដល់​ជនភៀសខ្លួន​អ៊ុយក្រែន ឲ្យ​មាន​សិទ្ធអាច​ធ្វើការ​ និង​ស្នាក់​នៅ​សហរដ្ឋអាមេរិក​បាន​ជា​បណ្ដោះអាសន្ន ដោយ​មិន​មាន​ឯកសារ​ស្របច្បាប់។ នេះ​បើតាម​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​នោះ​បាន​បញ្ជាក់​ថា ជនភៀសខ្លួន​អ៊ុយក្រែន​ដែល​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ថ្ងៃទី ១១ មេសា ឬ​មុន​នោះ អាច​ដាក់ពាក្យ​ស្នើសុំ​ការចាត់តាំង​មនុស្សធម៌ ​ដែល​គេ​ស្គាល់ថា​ជា​ស្ថានភាព​ការពារ​បណ្តោះអាសន្ន។

ដូច្នេះ​គឺ​មាន​ន័យ​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ ៦ ម៉ឺន​នាក់​នឹង​មាន​សិទ្ធិ​ស្នើសុំ​ចំណាត់ការ​ខាងលើ​នៅ​ថ្ងៃអង្គារ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​ស្ថាប័ន​ Citizenship និង Immigration Services ដែល​ជា​អ្នក​ទទួល​បន្ទុក​នៃ​កម្មវិធី​មួយនេះ។

ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ទទួល​ជនភៀសខ្លួន​អ៊ុយក្រែន​បន្ថែមទៀត បន្ទាប់​ពី​សហរដ្ឋអាមេរិក​ពន្យារពេល​ដើម្បី​រៀបចំ​ឯកសារ​ស្របច្បាប់​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ជនជាតិ​អ៊ុយក្រែន​ក្នុង​ការ​ចូលមក​មហាអំណាច​មួយ​នេះ​ដោយ​ផ្ទាល់ ស្របពេល​នៅ​ម៉ិកស៊ិក​គឺ​មិន​ទាមទារ​ទិដ្ឋាការ​សម្រាប់​ចូល​ប្រទេស​ឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​បាន​នាំ​គ្នា​សំ្រុក​ទៅ​ម៉ិកស៊ិក​ជំនួស​វិញ។

ដោយឡែក អ្នកទទួល​បន្ទុក​នៃ​កម្មវិធី​ខាងលើ​បាន​សង្កត់​ធ្ងន់​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​នឹង​មិនអាច​ស្នើ​សុំ​ចូលរួម​កម្មវិធី​ខាងលើ​នៅ​តាម​ព្រំដែន​ឡើយ ពោល​គឺ​ពួកគេ​លើកទឹកចិត្ត​ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​ចូល​មក​ទឹកដី​អាមេរិក​ដើម្បី​ស្នើសុំ​វិញ។

បញ្ជាក់​ដែរ​ថា យោង​ទៅ​តាម​ការ​បង្ហើប​ពី​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​អ៊ុយក្រែន​ប្រមាណ ៥ លាន​នាក់​បាន​ធ្វើការ​ចំណាកស្រុក​ចេញពី​ប្រទេស​របស់​ពួកគេ ដើម្បី​គេចពី​សង្គ្រាម និង​សុខចិត្ត​រស់នៅ​ក្នុង​នាម​ជា​ជនភៀសខ្លួន៕

ប្រភព: Nytimes