ក្រុមហ៊ុន Magna International និង LG Electronics កំពុងរៀបចំសាងសង់រោងចក្រថ្មីមួយ នៅក្នុងទីក្រុង Ramos Airzpe ប្រទេសម៉ិកស៊ិក ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុន General Motors Co ដែលនឹងចាប់ផ្តើមពីឆ្នាំ ២០២៣ ទៅ ។
ជាក់ស្តែង រោងចក្រដែលនឹងត្រូវសាងសង់ ដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា LG Magna e-Powertrain នឹងផលិតគ្រឿងបន្លាស់ដូចជា ម៉ូទ័រ EV , អាំងវឺតទ័រ និងដុំសាក សម្រាប់រថយន្តអគ្គិសនីផងដែរ ។
យ៉ាងណា ក្រុមហ៊ុន GM បាននិយាយកាលពីមួយឆ្នាំមុនថា ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ជាង ១ ពាន់លានដុល្លារ នៅក្នុងរោងចក្រដំឡើងរថយន្ត Ramos Arizpe របស់ខ្លួន ដែលនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី នៅឆ្នាំ ២០២៣ ។
ដោយឡែកសម្រាប់ ក្រុមហ៊ុន LG Magna e-Powertrain បាននិយាយថា រោងចក្រថ្មីរបស់ខ្លួន នឹងក្លាយជាមូលដ្ឋានផលិតកម្មដំបូងបង្អស់ របស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា នៅអាមេរិកខាងជើង ហើយត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារថ្មីៗ ចំនួន ៤០០ កន្លែង ៕
ប្រភព: Kelo News